ផលិតផល​វាយ​ស្រមោល Bronzers ទាំង ១០ សម្រាប់​ប្រើប្រាស់​នា​រដូវក្ដៅ​

ផលិតផល​វាយ​ស្រមោល Bronzers ទាំង ១០ សម្រាប់​ប្រើប្រាស់​នា​រដូវក្ដៅ​



ក្រុម​នៅ​ឯ Polyvore បាន​ចែករំលែក​អំពី​ផលិតផល​វាយ​ស្រមោល bronzers ដែល​អ្នកប្រើប្រាស់​តែង​ស្វែងរក​នៅ​លើ​គេហទំព័រ​នោះ ហើយ​វា​ពិត​ជា​មាន​ភាព​ស្រស់ស្អាត​។​

​ផលិតផល Nars Bronzing Powder ក្នុង​កូដ​ពណ៌ Laguna (​តម្លៃ ៣៩ ដុល្លារ​)​។ គ្រប់គ្រឿង​តុបតែង​មុខ​ដែល​លក់ដាច់​បំផុត តែងតែមាន​ផលិតផល Nars នៅក្នុង​នោះ​ ក្រុមហ៊ុន​មាន​ភាព​ល្បីល្បាញ​ដោយ​ការ​បង្កើត​ផលិតផល​ទៅតាម​ចំណូលចិត្ត​ជាតិ​សាសន៍​។ ដូចជា​ផលិតផល​ពណ៌​ថ្ពាល់ Orgasm របស់​ក្រុមហ៊ុន​នេះ​ជាដើម ហើយ​ផលិតផល​វាយ​ស្រមោល Laguna bronzer ជា​មាន​ពណ៌​ដ៏​ល្អឥតខ្ចោះ​ ដែ​ល​មិន​ស្រាល​ហើយក៏​មិន​ដិត​ពេក​។ វា​មាន​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ស្រស់​ស្អាត ជាមួយ​ផ្លេកៗ​។​

ផលិតផល Lorac Tantalizer Baked Bronzer ក្នុង​កូដ​ពណ៌ Golden Glow (​តម្លៃ ៣៣ ដុល្លារ​)​។

ផលិតផល bronzer នេះ ​មាន​ភាព​ស្រស់ស្អាត មាន​ពណ៌​បែប​មាស​រលោង​។ ហើយ​ថែមទាំង​ផ្តល់​ជូន​នូវ​ជក់​សម្រាប់​ប្រើ​មួយទៀត​។​

ផលិតផល Too Faced Snow Bunny Luminous Bronzer (​តម្លៃ ៣០ ដុល្លារ​)​។ មែនហើយ ពណ៌​វាយ​ស្រមោល bronzer មាន​ភាព​ទាក់ទាញ​ខ្លាំង ប៉ុន្តែ​ពណ៌​ផ្កា​ឈូ​ល​ និង​ស ​ក្នុង​នោះ​ក៏បាន​ជួយ​សម្រួល​ពណ៌​ស្បែក ​ដែល​មាន​ស្នាម​មុន​និង​អុជ​ខ្មៅ​ផង​ដែរ​។

ផលិតផល Urban Decay Beached Bronzer (​តម្លៃ ២៩ ដុល្លារ​)​។ ប្រសិនបើ​អ្នក​បាន​ផលិតផល​ការពារ​ជ្រាប​ទឹក​របស់ Urban Decay នោះ នេះ​ជា​ផលិតផល​ដែល​អ្នក​ត្រូវការ​។ ផលិតផល​នេះ​ទើបតែ​បាន​ដាក់​លក់​ប៉ុន្មាន​ខែ​តែប៉ុណ្ណោះ ហើយ​មានបាន​ជាប់​ចំណាត់ថ្នាក់​លេខ ៤ ក្នុង​តារាង​។ ដោយសារតែ​មូលហេតុ​តែមួយគត់ ព្រោះ​ក្រុមហ៊ុន​បាន​និយាយ​ថា អ្នក​អាច​ប្រើ​វា​បាន​ទាំង​ស្ងួត​ និង​សើម​។​

ផលិតផល NYX Matte Body Bronzer (​តម្លៃ ១០ ដុល្លារ​)​។ យើង​បាន​ភាព​រីករាយ​ក្នុង​ការ​រកបាន​ផលិ​ត​ផល​ ដែល​មាន​តម្លៃ​សមរម្យ​ហើយ​គុណភាព​ល្អ ក្នុង​ចំណាត់ថ្នាក់​ទី ៥​។ ផលិតផល​នេះ​ថែមទាំង​អាច​ប្រើ​នូវ​លើ​រាងកាយ ​ដើម្បី​បង្ហាញ​នូវ​ភាព​រំលេច​។​

ផលិតផល Bobbi Brown Bronzing Powder (​តម្លៃ ៤២ ដុល្លារ​)​។ ផលិតផល​នេះ​មាន​ទម្រង់​បែប​ស្ងួត​មិន​រលោង ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ភាព​រលោង​ផ្លេកៗ​ និង​មាន​ពន្លឺ​នោះ វា​ជា​ផលិតផល​ស​ម្រា​ប់​អ្នក​។​

ផលិតផល Benefit Cosmetics Hoola Matte Bronzer (​តម្លៃ ២៩ ដុល្លារ​)​។ ផលិតផល​នេះ​មាន​ភាពល្អ​ប្លែក ហើយ​ស្ត្រី​ភាគច្រើន​តែង​មាន​វា​នៅក្នុង​កាបូប​គ្រឿងសម្អាង​របស់​ខ្លួន​។​

ផលិតផល Elizabeth Arden Sunkissed Pearls Bronzer and Highlighter (​តម្លៃ ៤០ ដុល្លារ​)​។ តើ​អ្នក​ចូល​ចិត្ត​ការ​វាយ​ស្រមោល​ និង​ហាយ​ឡាយ​ក្នុង​តែមួយ​មែន​ទេ​? បើ​ដូច្នេះ​នោះ វា​ជា​ផលិតផល​ល្អ​មួយ​ស​ម្រាប់​អ្នក​។

ផលិតផល Bobbi Brown Bronze Shimmer Brick Compact (​តម្លៃ ៤៦ ដុល្លារ​)​។ នេះ​ជា​ផលិតផល​វាយ​ស្រមោល bronzer សម្រាប់​អ្នកគាំទ្រ Bobbi Brown ដែល​ចូលចិត្ត​ផ្លេកៗ​ខ្លាំង​។ ក្នុង​មួយ​ប្រអប់​មាន ៦ ពណ៌​ ដែល​មាន​ទម្រង់​ពី​ភ្លឺ​ទៅ​ងងឹត ដូច្នេះ​អ្នក​អាច​ប្រើ​វា​បាន​សម​ល្មម​ស្អាត​។​

ផលិតផល Stila Stay All Day Bronzer for Face & Body in Dark (​តម្លៃ ៣៦ ដុល្លារ​)​។ វា​អាច​នឹង​ពិបាក​ក្នុង​ការ​ស្វែងរក​ផលិតផល​វាយ​ស្រមោល bronzer ដែល​ល្អ​សម្រាប់​អ្នកមាន​ស្បែក​ស្រគត់ស្រគំ ហើ​យ Stila ផលិត​បានជា​ផលិតផល​នេះ​ដែល​ស្របតាម​តម្រូវការ​។ វា​មិន​ត្រឹម​តែ​មាន​ពណ៌​ដ៏​ល្អ​ស្អាត​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជាប់​មាន​យូរហើយ​នៅតែ​ស្រស់​ស្អាត​ថែមទៀត​៕