ថ្នាំលាបក្រចក ​ដ៏​ពេញនិយម​បាន​ប្រែ​ប្ដូរ​ដប​វេច​ខ្ចប់​ថ្មី​

ថ្នាំលាបក្រចក ​ដ៏​ពេញនិយម​បាន​ប្រែ​ប្ដូរ​ដប​វេច​ខ្ចប់​ថ្មី​



ថ្នាំលាបក្រចក Essie មាន​ភាព​ពេញនិយម​យ៉ាង​ខ្លាំង ដែល​មាន​ទម្រង់​ដប​ថ្ម​ជ្រុង​ និង​គម្រប​ពណ៌​ស​ដែល​បង្ហាញ​ពី​ម៉ាក​នេះ​។ ទោះជា​ដប​របស់​វា​មាន​លក្ខណៈ​មើល​ធ្លុះ​ក៏ដោយ​នោះ Essie នៅតែ​ខុស​ប្លែក​ពី​គេ​។​

​នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ដំណឹង​នេះ អាច​ជា​ភាព​ភ្ញាក់ផ្អើល​! Essie បង្ហាញ​ផលិតផល​ថ្មី​ក្នុង​កម្ម​វិធី Met Gala ដោយមាន​តារា​ល្បី​គឺ​នាង Kate Bosworth នាង Katie Holmes និង​នាង Elle Fanning បង្ហាញ​ពី​កូ​ឡិ​ក​ហ្សិ​ន​ជែ​ល Couture ថ្មី​។ រឿង​ដំបូង​នោះ​គឺ​ ការ​វេច​ខ្ចប់​ទាំងស្រុង​គឺ​ឡូយ​ និង​ទាន់​សម័​យ ខុស​ឆ្ងាយ​ពី​ដប Essie ចាស់ ​ដែល​យើង​មាន ​និង​ស្រឡាញ់​។ បើ​យោង​តាម​ម៉ាក​នេះ ពួកគេ​ចង់​ធ្វើ​ជា​គំរូ​ដប​តាម “​ស្តា​យល៍​នៃ​រ៉ូ​ប ​ដែល​បង្វិល​ក្នុង​ការ​បង្ហាញ​ម៉ូដ​”​។ (​យើង​មិន​និយាយ​លេង​នោះ​ទេ វា​គឺ​ពិតជា​អ្វី​ដែល​យើង​បាន​គិត​នៅ​ពេល​ដែល​បានឃើញ​ដប​នោះ​)។ ហើយ​នោះ​មិន​មែន​ជា​ផ្នែក​មួយ​ ដែ​ល​គួរ​ឲ្យ​​ចាប់អារម្មណ៍​តែមួយគត់​នៃ​ការ​ចាប់​ផ្តើម​នេះ​ទេ​ វា​ថែមទាំង​បាន​រួម​បញ្ចូល​ពណ៌​ថ្មី​ទាំង ៤​២។ ហើយ​វា​មាន​២​ជំហាន​ក្នុង​ការប្រើ នេះ​មានន័យថា ​វា​អាច​ធ្វើ​សកម្មភាព​ដូចជា​ពណ៌​លាប​ ដែល​ធន់​ទ្រាំ​នឹង​ពន្លឺ​កាំរស្មី UV បាន​។ ហើយ​បើ​គ្រាន់តែ​អនុវត្ត​លាប​ពីរ​ជាន់​នោះ​អ្នក​នឹង​ទទួល​បាន​ទម្រង់​ព​ណ៌​ថ្មី ហើយ​បន្ទាប់មក​បន្ថែម​ថ្នាំ​កូត Gel Couture ពីលើ​នោះ​ជា​ការ​ស្រេច​។​

វា​មាន​កូ​ឡិ​ក​ហ្សិ​ន​តូចៗ​ចំនួន​បួន​នៅក្នុង​ជួរ​ផលិតផល​ថ្មី​នេះ​។ ដោយសារតែ​នេះ​គឺជា​បែប couture នោះ​កូ​ឡិ​ក​ហ្សិ​ន​នេះ ​បាន​ផ្តុំគ្នា​តាមរយៈ​ដំណើរការ​ទាំង​មុន​ និង​បន្ទាប់ពី​ការ​បង្ហាញ​ម៉ូដ Atelier ដែល​ផ្ដោត​សំខាន់​នៃ​ពណ៌​ធម្មជាតិ បំផុសគំនិត​ដោយ​ប៉ាក់​ និង​សំណាញ់ ​ដែល​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​រៀប​ចំ​ជា​ឈុត​មួយ​។

ហើយ​ចូរ​កុំ​បារម្ភ ដប​បែប​ចាស់​ ហើយ​នឹង​ស្រមោល OG សំណព្វ​របស់​អ្នក​នៅតែ​អាច​រកបាន​។ ចូរ​ពិនិត្យមើល​ពណ៌​លាប​ទាំងនេះ វា​នឹង​មកដល់​ក្នុង​ខែក្រោយ​នេះ​ហើយ​៕