ធ្វើ​ពិធីជប់លៀង​ចែក​កាដូ​អនុស្សាវរីយ និង​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​

ធ្វើ​ពិធីជប់លៀង​ចែក​កាដូ​អនុស្សាវរីយ និង​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ មន្ត្រី​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​២​រូប ដែល​មាន​ទឹកចិត្ត​សាមគ្គីភាព​យ៉ាង​រឹងមាំ​ចំពោះ​មិត្តភ័ក្ដិ​ក្នុង​អង្គភាព នៅ​យប់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​រៀបចំ​កម្មវិធី​ជប់លៀង​នៅ​ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន ដើម្បី​ជូន​កាដូ​អនុស្សាវរីយ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​មន្ត្រី​នគរបាល​ចំនួន​១៣​នាក់​ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ចូលនិវត្តន៍​ និង​ជា​ការ​ដឹងគុណ​នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោកជំទាវ កែ ច​ន្ទ័​មុនី ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង មន្ត្រីរាជការ​ក្នុង​ខេត្ត និង​សប្បុរសជន​ជា​អាជីវករ​មួយ​ចំនួន​ជា​អ្នក​ជួយ​ឧបត្ថម្ភ​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ។

លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​លោក ម៉ុ​យ អី​ម មន្ត្រី​នគរ​បាល​ចរាចរណ៍​ក្រុង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ដួចផ្ដើម​ធ្វើ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ដឹងគុណ​រៀមច្បង​ដែល​ចូលនិវត្តន៍ ដែល​បាន​ទុក​នូវ​បទ​ពិសោធន៍​ល្អជា​ច្រើន​ក្នុង​ការ​បំពេញការងារ​កន្លងមក សម្រាប់​ប្អូនៗ​ជំនាន់​ក្រោយ។

ទន្ទឹម​នេះ​ដែរ​ ក៏​ជា​ការ​លើកទឹកចិត្ត និង​ផ្តល់​ជូន​នូវ​កាដូ​អនុស្សាវរីយ និង​ថវិកា​មួយ​ចំនួន ចំពោះ​ស្នាដៃ​ និង​ការ​ខិតខំ​បំពេញភារកិច្ច​ដោយ​ជោគជ័យ​កន្លងមក​របស់​មន្ត្រី​ចូលនិវត្តន៍​ទាំង​១៣​រូប​។ ដោយឡែក ​ពិធី​នេះ​អាច​រៀបចំ​ទៅ​បាន ក៏ដោយ​សារ​មានការ​ជួយ​ឧបត្ថម្ភ​របស់​បងប្អូន​អាជីវករ និង​មន្ត្រីរាជការ​មួយ​ចំនួន​ក្នុង​ខេត្ត​ផង​ដែរ។

លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ថា តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោកជំទាវ​សូម​ដឹង​គុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​អស់ពីដួងចិត្ត​ចំពោះ​មន្ត្រី​នគរបាល​ទាំងអស់ ពិសេស​មន្ត្រី​នគរបាល​ទាំង​១៣​រូប​ ដែល​បាន​ចូលនិវត្តន៍​ក្នុង​ពេលនេះ ដែល​កន្លងមក ​បាន​ខិតខំ​លះ​បង់​កម្លាំងកាយ​ចិត្ត គំនិត​បញ្ញា បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​។

លោកជំទាវ​បាន​លើក​ឡើង​ថា គ្មាន​អ្នកណាម្នាក់​ធ្វើការ​មិន​ចូលនិវត្តន៍​នោះ​ទេ ដូច្នេះ​អ្នក​មិន​ទាន់​ចូលនិវត្តន៍​ត្រូវ​ខិតខំ​បន្ត​ទៀត និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ រហូតដល់​ពេល​បាន​ចូលនិវត្តន៍​ដូចៗ​គ្នា។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ លោកជំទាវ រួម​ជា​មួយ​សប្បុរសជន​បាន​ជូន​កាដូ​អនុស្សាវរីយ​១​កញ្ចប់ និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល ដល់​មន្ត្រី​នគរបាល​ចូលនិវត្តន៍​ទាំង​១៣​រូប​ និង​សូម​ជូនពរ​ដល់​មន្ត្រី​ចូលនិវត្តន៍ អ្នកចូលរួម និង​អ្នក​ជួយឧបត្ថម្ភ​ក្នុង​កម្មវិធី​ទាំងអស់​ សូម​ទទួល​បាន​សេចក្ដី​សុខ​គ្រប់​ប្រការ សម្រេច​បាន​ជោគជ័យ​គ្រប់​ការងារ និង​ភារកិច្ច​ចំពោះ​មុខ​រៀងៗ​ខ្លួន​រហូត​តទៅ៕ ធ្វើ​ពិធីជប់លៀង​ចែក​កាដូ​អនុស្សាវរីយ និង​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​