ឧបករណ៍​​​​​បម្លែង​ខ្យល់​ជា​ទឹក​ កំពុង​ត្រូវ​បាន​អ្នក​លេង​ Facebook ជា​ច្រើន​ចាប់​អារម្មណ៍​

វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ឧបករណ៍​ម្យ៉ាង​ដែរ​អាច​បម្លែង​ខ្យល់​ឲ្យ​ទៅ​ជា​ទឹក​ដែល​អាច​ពិសា​បាន ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​​អ្នក​លេង​ Facebook នៅ​កម្ពុជា​ដោយ​ពួក​គេ​បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​វីដេអូ​នេះ​​យ៉ាង​ព្រោង​ព្រាត។

បើ​តាម​រយៈ​គេហទំព័រ  បាន​ឲ្យ​​​ដឹង​​ថា​ឧបករណ៍​មួយ​នេះ​មាន​ឈ្មោះ​ថា​ Fontus ដែល​ត្រូវ​បាន​ឌីហ្សាញ​ដោយ​លោក Kristof Retezár។ លោក Retezár មាន​គម្រោង​បង្កើត​​ឧបករណ៍​មួយ​នេះ​​ឡើង​សម្រាប់ ​​បំពេញ​តម្រូវ​ការ​ប្រជាជន​​ទូទាំង​ពិភព​លោក ជាពិសេស​ដើម្បី​​​សម្រួល​ទៅ​​ដល់​ប្រជាជន​ដែល​រស់​នៅ​តំបន់​ដែល​គ្មាន​ទឹក​គ្រប់​គ្រាន់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ឧបករណ៍​មួយ​នេះ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​ចេញ​​​ពី​បន្ទះ​សរឡា​ ដើម្បី​ធ្វើ​ឧបករណ៍​បម្លែង​ដំណើរ​ការ។ យើង​គ្រាន់​តែ​ភ្ជាប់​ដប​ទឹក​​ជាមួយ​នឹង​ឧបករណ៍​មួយ​នេះ​ នោះ​ទឹក​ដែល​ផលិត​បាន​នឹង​ត្រូវ​​បញ្ចូល​ទៅ​ក្នុង​ដប​។ ​ក្នុង​រយៈ​ពេល​ 1 ម៉ោង​វា​អាច​ផលិត​ទឹក​បាន​រហូត​ទៅ​ដល់ 0.5 លីត្រ ហើយ​ទឹក​ដែល​ផលិត​ចេញ​មក​មាន​​គុណភាព​ល្អ ដែល​អាច​ពិសា​បាន​​ភ្លាម។

លោក​ Kristof Retezár មាន​គម្រោង​​​ស្វែង​រក​មូលនិធិ​​ដើម្បី​នាំ​យក​ឧបករណ៍​នេះ​ទៅ​ក្នុង​​ទីផ្សារ​ឲ្យ​ទាន់​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ​ ដោយ​គាត់​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ឲ្យ​ឧបករណ៍​មួយ​នេះ​មាន​តម្លៃ​ថោក​ជាង 100 ដុល្លារ៕​​

Here is a self-filling water bottle that turns air into drinking water.

Posted by on Tuesday, January 26, 2016

 

ប្រែ​សម្រួល ៖ ជលស័យ

  • ឧបករណ៍​​​​​បម្លែង​ខ្យល់​ជា​ទឹក​ កំពុង​ត្រូវ​បាន​អ្នក​លេង​ Facebook ជា​ច្រើន​ចាប់​អារម្មណ៍​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: