ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?

6 Videos


អ្នកធ្លាប់ស្គាល់និងគាំទ្រដល់តារាចម្រៀងម៉េង កែវពេជ្ជតា មានការចាប់អារម្មណ៍និងភ្ញាក់ ផ្អើល ជាខ្លាំងនៅពេលដែលគេបានឃើញនាងបង្ហោះនូវរូបភាពកំពុង សំរាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយគេឆ្ងល់ថាតើនាងមានជំងឺអ្វី? ។ ជាការបកស្រាយនូវចម្ងល់ និង ដើម្បីបង្ហាញពីស្ថានភាពនៃជំងឺរបស់នាងផងនោះម៉េងកែវពេជ្ជតាក៏បានផ្ញើសាររួមជាមួយរូបភាពរបស់នាងឲ្យអ្នកលេងហ្វេសប៊ុកបានឃើញ និង ដឹងដែលក្នុងនោះនាង សរសេរថា៖ អគុណបងស្រី ពេជ្រ បុផ្ផា និង បងប្រុស លីណាជាស្វាមី បងស្រី កុសុមា៉និងស្វាមី អរគុណ ក្មួយៗ ចៅៗ ទាំងបង្កើត ទាំងប្រសារ និងប្អូនៗនៅឯនាយស្រុកឆ្លូងទាំងអស់ដែលបានយកចិត្តទុកដាក់ ព្រួយបារម្មណ៍អំពីសុខទុក្ខខ្ញុំ ។នៅមានទៀតសូមអគុណដល់បងប្អូនពូមីងពុកមែ៉ និងមិត្តទាំងក្នុងអាជីព សិល្បះ ក្នុង Facebook and Fanpage។

ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?

ការ comments ការជូនពរទាំងអស់ដែលប្រាប់ពីការបារម្មណ៍ ដល់នាងខ្ញុំ គឺពិតជាធ្វើអោយនាងខ្ញុំមានកម្លាំង និង បានជាសះស្បើយ.. គឺជាឱសថទិព្វ បន្ទាប់ពីថ្នាំដែល វេជ្ជបណ្ឌិតផ្តល់អោយ ។ ទាំងអស់នេះដែរ ក៍ជាការបង្ហាញថាបងប្អូនយកចិត្តទុកដាក់សុខទុក្ខរបស់នាង ខ្ញុំ និង ស្រលាញ់នាងខ្ញុំបុ៉ណ្ណា ។ ឥឡូវនាងខ្ញុំបានជា និង បានត្រលប់មកផ្ទះវិញហើយ ព្រោះគ្រាន់តែជា អាការៈពុលអាហារបុ៉ណ្ណោះ មិនមានអ្វីគួរបារម្ភទេ ។ ចាំជួបគ្នានៅថ្ងៃទី 8.05.2016 នៅសាលសន្និសិទ ចតុមុខ ចា៎ ! ជូនពរបងប្អូន ទស្សនិកជន គ្រប់ជាន់ថ្នាក់ សូមមានជោគជ័យ ក្តីសុខ សន្តិភាពជានិរន្តរ៍ ។

ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?

តារាចម្រៀងស្រីដែលមានសម្លេងមុតស្រួច អាចចាក់ទំលុះបេះដូងមិត្តអ្នកស្តាប់ពីគ្រប់មជ្ឈដ្ឋាន ឲ្យលង់លក់ជាមួយនឹងសម្លេងរបស់នាង កាលពីពេលកន្លងទៅនេះក៏ ធ្លាប់បានធ្វើឲ្យសាធារណៈជនមួយ ចំនួន មានការ បារម្ភពីរូបនាង ព្រោះតែតារាចម្រៀងរូបនេះ កើតរោគគេងមិនលក់ ទើបធ្វើឲ្យនាងក្តៅចិត្តមិនបន្តការគេង ព្រោះបើនាងគេង ក៏គេងមិនលក់មានតែបន្តធ្វើការតទៅទៀត ។ កាលនោះអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរ សារក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងថា “ពិតជាសាច់កម្មមែន បើនៅផ្ទះទំនេរ មានពេលគេងហើយតែបែរជាគេងមិនលក់ទៅវិញ ។ ខំចូលតាំងពីម៉ោង ៩ នៅតែលក់ម៉ោងព្រឹក ។

ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?

តែបើដឹងថាថ្ងៃស្អែកត្រូវក្រោកម៉ោង ៣ ឬ ម៉ោង ៤ ភ្លឺវិញ ដឹងតែគេងលក់ឆ្ញាញ់នោះមិនបាច់ក្រោក មិនចង់រួចទេលោកអើយ ។ ក្តៅចិត្តងើបមកកាត់ដេរទាំងយប់មើល វាអាម៉េចវិញ? អញ្ចឹងអីវិញ រាត្រីសួស្តីសំណព្វចិត្តទាំងអស់គ្នា” ។ ក្រោយពីបានឃើញការអះអាងរបស់ អ្នកនាង កែវ ពេជ្ជតា តាមរយៈហ្វេសប៊ុករួចមកបានធ្វើឲ្យអ្នកគាំទ្ររូបនាងបានលើកឡើងថា “ថែសុខភាពផងបងសម្លាញ់ សុបិន្តល្អ បងប្រយ័ត្នភ្លឺឡើងមុខស្លក់ បងស្រីកុំខំពេកប្រយ័ត្នឈឺបើបងស្រីឈឺមានអ្នកណាច្រៀងបំពេរលួងអូនទៀត” ។

ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?

ការព្រួយបារម្ភរបស់អ្នកគាំទ្រចំពោះ អ្នកនាង ម៉េង កែវពេជ្ជតា អាចបញ្ជាក់បានកេរ្តិ៍ឈ្មោះរបស់នាងនៅតែមានសន្ទុះអ្នកគាំទ្រខ្លាំង ទោះបីជានាងមានវ័យច្រើនយ៉ាងណាក៏ដោយប៉ុន្តែសម្លេងរបស់នាងនៅ តែពេញនិយមពីមហាជន ៕ ដេវីត

ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?
ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?
ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?
ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?
ម៉េង កែវពេជ្ជតា ​ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ ?