យុគ ចិន្តា​ ផ្អែមល្ហែម​ជាមួយ ​ហ្សូ​ណូ នៅ​ខេត្តសៀមរាប​

6 Videos

តាមរយៈរូបភាពជាច្រើនប៉ុស្តិគេបានឃើញពិធីការិនីចាស់វស្សា ដែលនៅតែរក្សា សម្រស់នៅ ផូរផង់អ្នកនាង យុគ ចិន្តា នៅពេលថ្មីៗនេះបានដឹកដៃតារាចម្រៀង លោក ហ្សូណូទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ។

យុគ ចិន្តា​ ផ្អែមល្ហែម​ជាមួយ ​ហ្សូ​ណូ នៅ​ខេត្តសៀមរាប​

ពិធីការិនី យុគ ចិន្តា បានបង្ហោះព្រោងព្រាតនូវរូបថតជាច្រើនសន្លឹក លើបណ្តាញទាក់ទងសង្គម Facebook របស់ខ្លួន ដោយមានភ្ជាប់ ជាមួយសារយ៉ាងខ្លីថា « ឡានថ្មីរូបរាងសង្ហា របស់តារាចំរៀង ហ្សូណូ អនុស្សាវរីយ៍អង្គរទឹកដី ដ៏បរវនៃយើងគ្រប់ប្រាណ! ត្រឡប់មកទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងកម្មវិធី CTN21 ឆាប់ៗនេះ ជួបជាមួយនាងខ្ញុំ និងវត្តមានតារាចំរៀង ហ្សូណូ នាប្រាង្គប្រាសាទដ៏ល្បីល្បាញនៃទឹក ដីខេត្តសៀមរាប»។

យុគ ចិន្តា​ ផ្អែមល្ហែម​ជាមួយ ​ហ្សូ​ណូ នៅ​ខេត្តសៀមរាប​

ដោយសារតែមានសារដ៏ខ្លីតែមានន័យគ្រប់គ្រាន់ត្រូវបានបង្ហោះអមជាមួយរូបភាពទើបមហាជន មិនមានការយល់ភ័ន្តច្រឡំ ថាពិធីការិនី អ្នកនាង យុគ ចិន្តា និងលោក ហ្សូណូជាគូស្នេហ៍ពិតៗនោះទេ ប៉ុន្តែថ្វីបើបែបនេះក៏ដោយក៏មានខ្លះគិតថា ពួកគេទាំងពីរនាក់ហាក់បង្ហាញកាយវិការល្អូកល្អឺន ជាមួយគ្នា ដែលមិនចាញ់ គូស្នេហ៍នោះដែរ ៕ ដេវីត