ជួប​ជាមួយ​ Nick ទៀត​ហើយ​ក្នុង​បទ​ចម្រៀង​ថ្មី Like Jazz 4G របស់តារា​ចម្រៀង​​​ Jazz

លោក​អ្នក​ធ្លាប់​តែ​បាន​ឃើញ​តារា​វ័យ​ក្មេង​រូបរាង​សង្ហា Nick Khunatip សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ តែ​នៅ​ពេល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Like Jazz 4G (หลวงพี่แจ๊ส 4G) ​ច្រៀង​ដោយ​លោក Jazz ​ដែល​ជា​​តារា​ចម្រៀង និង​ជា​តារា​សម្ដែង​លាក់​មាឌ​​ សាក់ពេញ​ខ្លួន ពូកែ​កំប្លែង​ដ៏​ល្បី​មួយ​រូប​របស់​ប្រទេស​ថៃ ។

វីដេអូ​នៃ​បទ​ចម្រៀង​បែប​កន្ត្រាក់​អារម្មណ៍​ថ្មី​របស់​ថៃ​មួយ​បទ​នេះ​ ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​​ដ៏​គួរ​ឲ្យ​អស់​សំណើច​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អាច​រីករាយ​កម្សាន្ត​ និង​​បន្ធូ​អារម្មណ៍​ ក្រោយ​ពី​ការ​សិក្សា​ និង​ បំពេញ​កិច្ច​ការងារ​ផ្សេង។ វីដេអូ​ចម្រៀង​មួយ​នេះ​ទើប​តែ​ធ្វើ​ការ​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ Youtube កាល​ពី​​ម្សិល​មិញ​តែ​ប៉ុណ្ណោះ។

តោះ​ទស្សនា​វីដេអូ​ចម្រៀង​ หลวงพี่แจ๊ส 4G ទាំង​អស់​គ្នា ៖ ​

អត្ថបទដោយ ៖ ជលស័យ


  • ជួប​ជាមួយ​ Nick ទៀត​ហើយ​ក្នុង​បទ​ចម្រៀង​ថ្មី Like Jazz 4G របស់តារា​ចម្រៀង​​​ Jazz已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: