ផលល្អនៃខ្លាញ់ត្រី

ខ្លាញ់ត្រីអំបូរខ្លះមានផលល្អជាខ្លាំងចំពោះសុខភាពមនុស្ស​​ នេះបើយោងតាមការអះអាងរបស់​ទិនានុប្បវត្តិ​ឈ្មោះAmerican Collegce of Cardiologyអាស៊ី ​ត​ខ្លាញ់ Omega-3 ដែលគេរកឃើញលើត្រីប្រភេទខ្លះ​នោះ​​មិន​ត្រឹមតែ​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​ សរសៃឈាមនិង​បេះដូង​ប៉ុណ្ណោះ​ទេប៉ុន្តែអាច​មានផលសំរាប់ការ​ព្យាបាល​ជំងឺ​ ដទៃបាន​​ផង ។​

ទិន្នន័យ​ជា​ច្រើន​បានមក​ពី​បង្ហាញថាអាស៊ីត​ខ្លាញ់Omega-3ជា​វត្ថុ​ដ៏​មាន​ ប្រយោជន៍ ដែលបនែ្ថមពីលើការ​ជួយ​ទប់ស្កាត់​គឹអាចជួយការព្យាបាល​សម្រាប់​ការ​កន្ត្រាក់​ សាច់ដុំជំងឺ​គាំងបេះដូងការ​កក​សារធាតុ​ខ្លាញ់​នៅលើបំពង់​អាទែនិង​ការ​ ខ្សោយបេះដូង​ផង។​

គេបាន​គាំទ្រអោយមាន​ការ​ទទួលទាន​អាស៊ីត​ខ្លាញ Omega-3ក្នុង​បរិមាណ​៥០០​មិល្លីក្រា​ម​ក្នុង​១ថ្ងៃ​សម្រាប់​មនុស្សទូទៅហើយ​ អ្នក​មាន​ជំងឺ​បេះដូង​គួរ​ទទួល​ទានពី​៨០០ឬ១.០០០មិល្លីក្រា​ម​ក្នុង​មួយ​ថ្ងៃ ​៕

ប្រភព៖ iknow

  • ផលល្អនៃខ្លាញ់ត្រី已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: