Toyota Highlander ២០១៥ ចាប់ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា

Toyota Highlander ជា​ប្រភេទ​រថយន្ត​ crossover SUV ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ Toyota Highlander ស៊េរី​ឆ្នាំ 2002 ដល់ 2006។ អ្វី​ដែល​ធ្វើ​ Highlander មាន​ការ​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​គឺ កត្តា​តម្លៃ និង គុណភាព​របស់​វា ។

នៅ​ពេល​ថ្មីៗ​នេះ​វត្តមាន​របស់​ Toyota Highlander 2015 ដែល​ជា​ស៊េរី​ចុង បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ។ តែ​ការ​បង្ហាញ​ខ្លួន​នេះ​មិន​មែន​នាំ​ចូល​ដោយ​ផ្លូវ​ការ​ពី​ខាង​ក្រុមហ៊ុន​ Toyota Cambodia នោះ​ទេ វា​ជា​ការ​នាំ​ចូល​ដោយ​ឃ្លាំង​រថយន្ត​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

គួរ​រំលឹក​ផង​ដែរ​ថា Highlander 2015 ត្រូវ​បាន​អភិវឌ្ឍន៍​រូប​រាង​កាន់​តែ​ស្រស់​ស្អាត ជាមួយ​នឹង​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ជា​ច្រើន​រួម​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក​កាន់​តែ​មាន​ផាល​សុខភាព​ និង​សុវត្ថិភាព។ ជាង​នេះ​ទៅ​ទៀត​វា​បាន​បំពាក់​នូវ​ម៉ាស៊ីន​ដែល​មាន​ពីរ​​ជម្រើស​គឺ ប្រភេទ​ 2.7-Liter 4-Cylinder DOHC មាន​កម្លាំង 185 សេះ និង ប្រភេទ3.5-Liter V6 DOHC មាន​កម្លាំង 270 សេះ ហើយ​វា​ក៏​មាន​ជា​ប្រភេទ​ Hybrid ផង​ដែរ៕

ប្រភព ៖ Toyota & Facebook

អត្ថបទ ៖ Mr. Dee


  • Toyota Highlander ២០១៥ ចាប់ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: