ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ ជូន​អតិថិជន​មានសំណាង​

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ ជូន​អតិថិជន​មានសំណាង​



ភ្នំពេញ ​៖​ នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​កាលពី​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២​០​១៦ មាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ទូរស័ព្ទ Sumsung Gallaxy Core II , ទូរស័ព្ទ Sumsung Gallaxy Note 4, ទូរស័ព្ទ Sumsung Gallaxy S7 ទៅកាន់​អតិថិជន​ ដែល​មាន​សំណាង ឈ្នះ​ពី​កម្មវិធី Selfie Is Lucky និង រង្វាន់​សំបុត្រ​កុន​, គូ​ប៉ុង KOI ទៅកាន់​អតិថិជន​ ដែល​មាន​សំណាង​ឈ្នះ ពី​ការ​លេង Minigame នៅ​លើ​ទំព័រ Facebook Page របស់​មិត្ត​ហ្វូ​ន កាលពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ថា ​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ កាលពី​ថ្ងៃទី​១២-២៨ ខែមេសា នេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ បាន​ផ្តល់​ជូន​នៅ​កម្មវិធី​ពិសេស​គឺ​ការប្រកួតប្រជែង​ថតរូប Selfie នៅ​លើ​គេហទំព័រ www.selfieislucky.com រាល់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​អាច​ចូលរួម​លេង​ក្នុង​ការ​ប្រកួតប្រជែង​មួយ​នេះ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ Sumsung Gallaxy Core II ចំនួន​១០ គ្រឿ​ង ទូរស័ព្ទ Sumsung Gallaxy Note 4 ចំនួន៥​គ្រឿង និង ទូរស័ព្ទ Sumsung Gallaxy S7 ចំនួន​៥គ្រឿង ។​

ចំពោះ​លក្ខខណ្ឌ​អ្នកមាន​សំណាង​ទទួល​រង្វាន់​ពី​មិ​ត្ដ​ហ្វូ​ន អ្នកឈ្នះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ដោត​ទៅ​លើ​អ្នក ​ដែល​មាន​សំឡេងឆ្នោត​ច្រើន​ជាង​គេ និង​ទទួល​ការ​ឲ្យ​ពិន្ទុ​ពី​គណៈកម្មការ​។

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ បាន​ធ្វើ​ការ​ស្វែងរក​អ្នកមាន​សំណាង​ជា​រៀងរាល់ថ្ងៃ​។ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០​១​៦ មិ​ត្ដ​ហ្វូ​ន​ បាន​រក​ឃើញ​អ្នកឈ្នះ​ទូរស័ព្ទ Sumsung Gallaxy Core II មាន​ចំនួន ៥ រូប​។ ថ្ងៃទី​២៦ ខែ​មេ​សា ឆ្នាំ​២០១៦ មិ​ត្ដ​ហ្វូ​ន​ បាន​រក​ឃើញ​អ្នកឈ្នះ​ទូរស័ព្ទ Sumsung Gallaxy Core II ចំនួន ៥ រូប​។ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ អ្នកឈ្នះ ទូរស័ព្ទ Sumsung Gallaxy Note 4 មាន​ចំនួន ៥ រូប ហើយ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ មិ​ត្ដ​ហ្វូ​ន​ បាន​រក​ឃើញ​អ្នកឈ្នះ​ទូរស័ព្ទ Sumsung Gallaxy S7 ចំនួន ៥ រូប​ទៀត​។

ជា​លទ្ធផល​សម្រាប់​ថ្ងៃទី​០៦ ខែឧសភា​ កន្លង​ទៅ​នេះ អតិថិជន​ចំនួន ២០ រូប ​ដែល​មាន​សំណាង​បំផុ​ត​បាន​ក្លាយជា​ម្ចាស់​រង្វាន់​ទូរស័ព្ទ Sumsung Gallaxy Core II ទូរស័ព្ទ Sumsung Gallaxy Note 4 និង​ទូរ​ស័ព្ទ Sumsung Gallaxy S7 ដ៏​ថ្មី​សន្លាង​ម្នាក់​មួយ​គ្រឿង ហើយ​មាន​អតិថិជន​ចំនួន ៤០ រូប បាន​ឈ្នះ​សំបុត្រ​កុន និង​គូប៉ុង KOI ពី​ការ​លេង Minigame នៅ​លើ Facebook Page របស់​មិត្ត​ហ្វូ​ន​។​

នា​ឱកាស​ពិធី​ប្រគល់​រង្វាន់​នេះ​ផង​ដែរ លោក​អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លោក ញិ​ន ឌិន​ថន ក៏​បាន​ចូលរួម​ធ្វើការ​អបអរសាទរ​ទៅកាន់​អតិថិជន ​ដែល​មាន​សំណាង ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី នៃ​កម្មវិធី Selfie នាំ​សំណាង ដែល​ពួកគាត់​បាន​ចូលរួម​កន្លងមក ហើយក៏​បាន​ធ្វើ​ការ​ថ្លែ​ង​អំណរគុណ​ ដល់​អតិថិជន ​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​បណ្ដាញទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន។​

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​គឺជា​បណ្ដាញទូរស័ព្ទ​ចល័ត​ដ៏​ធំ​ជាង​គេ ដែល​មាន​សេវា​គ្របដណ្ដប់​ល្អ​បំផុត​ទូទាំង​ប្រទេស​កម្ពុជា ក៏បាន​និង​កំពុង​មាន​អតិថិជន​គាំទ្រ​ប្រើប្រាស់​បណ្ដាញ​នេះ​យ៉ាងច្រើន​លើសលប់​ផង​ដែរ​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ តែងតែ​ផ្តល់​ជូន​នៅ​កម្មវិធី​ថ្មីៗ​ពិសេសៗ​ជាច្រើន​សម្រាប់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ ដែល​គាំទ្រ​សេវាកម្ម​របស់​ខ្លួន​៕