ក្រុមហ៊ុន​Smart​ បើក​សម្ពោធ Smart Shop ព្រះមុនីវង្ស​ថ្មី ​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​ ដល់​អតិថិជន

ក្រុមហ៊ុន​Smart​ បើក​សម្ពោធ Smart Shop ព្រះមុនីវង្ស​ថ្មី ​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​ ដល់​អតិថិជន



ភ្នំពេញ ​៖ ​បន្ទាប់ពី​ធ្វើការ​ការ​ជួសជុល និង​រចនា​ថ្មី​យ៉ាង​ផ្ចិតផ្ចង់ ហាង Smart Shop ព្រះមុនីវង្ស​ត្រូវ​បាន​បើក​ជាថ្មី កាលពី​រាត្រី​ថ្ងៃទី​០៥ ខែ​ឧសភា ​ដើម្បី​បង្ហាញ​ពី​បទពិសោធន៍​បច្ចេកវិទ្យា 4G LTE តន្ត្រី​ និង បច្ចេកវិទ្យា​ថ្មីៗ​ដល់​អតិថិជន​។​

អតិថិជន​របស់ Smart ទាំងអស់​នឹង​ត្រូវ​បាន​ស្វាគមន៍​ចូលរួម​ទស្សនា​ហាង​ថ្មី​របស់​ខ្លួន ​និង​ទទួលយក​នូវ​បទពិសោធន៍​កាន់​តែ​ច្រើន​ និង​ស្រស់​ស្អាត​ជាង​ពេលមុន​។ ក្រុមហ៊ុន​ក៏បាន​បណ្តុះបណ្តាល​អ្នក​ជំ​នាញ​ជាច្រើន ដែល​នឹង​ត្រៀមខ្លួន​ក្នុង​ការ​ផ្តល់​នូវ​បទពិសោធន៍​ដល់​អ្នក ជាមួយ​ឧបករណ៍​4G ចុង​ក្រោ​យ​, រួមបញ្ចូល​ទាំង Virtual Reality Headsets។​

ហាង​នេះ​ ត្រូវ​បាន​បែងចែក​ជា​តំបន់​ផ្សេងៗ​គ្នា​។ នៅ​ជាន់​ផ្ទាល់​ដី​អតិថិជន​ទាំងអស់​អាច​ដើរ​នៅ​តំបន់​បច្ចេកវិទ្យា ជា​កន្លែង​ដែល​ពួកគេ​អាច​សាកល្បង​នូវ​ឧបករណ៍​ទំនើប​ចុងក្រោយ​គេ​បង្អស់ ​និង​គ្រឿង​តុបតែង​ទូរស័ព្ទ​ស្អាតៗ​ជាច្រើន​។ នៅ​ជាន់​ទីមួយ ក្រុមហ៊ុន Smart បាន​បើក​ដល់​អតិថិជន​របស់​ខ្លួន​ទ្វារ​ទៅកាន់​ពិភព​តន្ត្រី​, ដែល​ជា​កន្លែង​ពួកគេ​អាច​រីករាយ​ជាមួយ​តន្ត្រី​ពេញនិយម​នៅក្នុង​កន្លែង​ប្រកប​ដោយ​ផាសុកភាព ជាមួយ​កាស Sennheiser។ ដើម្បី​បង្កើន​បទពិសោធន៍​របស់​អតិថិជន​ ខណៈ​ពេល​ដែល​ការ​រង់ចាំ​ស្តាប់​តន្ត្រី អតិថិជន​ទាំងអស់​អាច រីករាយ​ជាមួយ​ការ​លេង​អ៊ីនធឺណិត​ជាមួយ WiFi ដោយ​ឥត​គិតលុយ​។ ​មិនតែប៉ុណ្ណោះ​អតិថិជន​ក៏​អាច​ញុំា​កាហ្វេ​យ៉ាង​ឆ្ងាញ់​នៅ Gloria Jean’s និង​ជជែ​ក​លេង​ជាមួយ មិត្តភក្ដិ ​និង​ក្រុម​គ្រួសារ​។​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart, លោក​ ថូ​ម៉ាស ហ៊ុន​ បាន​ថ្លែង​ថា​ «”​ការ​កែលំអ​ហាង Smart Sh​o​p ព្រះមុនីវង្ស​ ត្រូវ​បាន​រចនា​ឡើង​ក្នុង​របៀប​សម័យ​ទំនើប​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ​ដែល​ឆ្លុះ​បញ្ចាំង​ពី​រូបរាង​ម៉ាក ​និង​មាន​អារម្មណ៍ – បច្ចេកវិទ្យា​, ការបង្កើត​ថ្មី​, Lifestyle- ដែល​ជា​កោសិកា (DN​A​) របស់​ក្រុមហ៊ុន Smart។ វា​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​ឲ្យ​មាន​អារម្មណ៍​ពិតប្រាកដ​នៃ​ពិភព​លោ​ក​អ៊ីនធឺណិត​ដោយ​អាច​ប៉ះ និង​ទទួលយក​បទពិសោធន៍ ​ជាមួយ​ស្មា​ត​ហ្វូ​ន​និង​ឧបករណ៍​ចល័ត​នៅ​លើ​ការ​តុ​បង្ហាញ​នាំ​យក​អតិថិជន​ចូល​ទៅ​ក្នុង​ពិភព​នៃ​តន្ត្រី​និង​Lifestyle​។ យើង​ជឿ​ជាក់​ថា ​ហាង​ថ្មី​របស់​យើង ដែល​រួមបញ្ចូល​គ្នា​នូវ​សេវាកម្ម​អតិថិជន​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី ​និង​Lifestyle មិន​មាននៅ​កន្លែង​ដទៃ​ក្នុង​ប្រទេស​កម្ពុជា​ទេ​»​។​

លោក​បាន​បន្ត​ថា​ «​យើង​នឹង​មាន​ការ​ផ្តល់​ជូន​ពិសេស ជាច្រើន​ក្នុងអំឡុងពេល​ពិធី​បើក​សម្ពោធ​របស់​យើង​, រួមមាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល Apple រហូតដល់​៣០%។ Brand Ambassador របស់ Smart ឡូ​រ៉ា​ម៉ម​ និង​មិត្តភក្ដិ​របស់​នាង​មាន​ដូចជា ក្មេង​ខ្មែរ លោក កាន់​ពេជ្រ និង ADDA ក៏​មាន​វត្តមាន​ ដើម្បី​ស្វាគមន៍​ជាមួយ​អ្នកគាំទ្រ​របស់​ពួកគេ​ក្នុងអំឡុងពេល​ពិធី​បើក​សម្ពោធ​របស់​យើង​នៅ​ហាង Smart Shop ព្រះមុនីវង្ស​ចាប់ពី​ថ្ងៃទី៥​ដល់​ថ្ងៃ​ទី៨ ខែឧសភា​ ឆ្នាំ២០១៦ សូម​មក​ចូល​រួមការ​សម្ពោធ​ហាង​របស់​យើង​កុំ​ឲ្យ​ឱកាស​ទាំង​អស់​នេះ​រំលង​ផុត​ទៅ »​៕ ​