ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ អណ្ដែត​ទឹក​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ថ្មី​

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ អណ្ដែត​ទឹក​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​ថ្មី​

ភ្នំពេញ ៖ សព​ស្ត្រី​ម្នាក់ ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះឃើញ​អណ្ដែត​ទឹក​ក្រោម​ស្ពាន​ជ្រោយចង្វារ​ថ្មី កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្រោម​ស្ពាន​ថ្មី​ខាង​កើត ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា​មាន​ស្ត្រី​ម្នាក់​បាន​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ​ចាស់​ កាលពី​ល្ងាច​ម៉ោង​៥​និង​២០​នាទី ​ថ្ងៃ​ទី​៦​ខែ​ឧសភា ​ឆ្នាំ​២០១៦​ ហើយក៏​លិច​ទឹក​បាត់​រហូត។

សព​នារី​រងគ្រោះ​នោះ​មិន​ត្រូវ​បាន​គេ​អះអាង​ថា មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ ​គេ​សង្ស័យ​ថា ​ជា​មនុស្ស​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ទើប​មក​សម្លាប់​ខ្លួន​បែបនេះ។​

ខណៈ​ពេល​នេះ សព​ត្រូវ​បាន​គេ​អូស​យក​មក​ដាក់​លើគោក ដើម្បី​រង់ចាំ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ។ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​មិន​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ដោយ​សន្និដ្ឋាន​ថា ​សព​នេះ​ជា​មនុស្ស​មាន​វិបត្តិ​ហើយ​លោតទឹក​សម្លាប់​ខ្លួន​។​

បើ​តាម​ការ​អះអាង​ពី​អ្នក​អូស​ខ្សែកាប​នៅ​ស្ពាន​ជ្រោយចង្វារ​ថ្មី​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ខែ​ឧសភា ​ឆ្នាំ​២០១៦ គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដើរ​មកពី​គល់​ស្ពាន​ចាស់​ខាងលិច​ ដោយ​ប៉ុនប៉ង​លោត​ទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​ប៉ូលិស​ជួយ​ឃាត់​ទាន់ ក៏​ទៅ​បាត់​មួយសន្ទុះ ក្រោយមក​ក៏​មក​លោតទឹក​ម្ដង​ទៀត​គ្មាន​អ្នក​ចាប់​ទាន់ ​ក៏​លិច​បាត់​តែម្ដង ហើយ​ព្រឹក​ឡើង​ ក៏​ប្រទះឃើញ​សព​ស្ត្រី​នោះ​អណ្ដែត​ទឹកតែ​ម្តង។

មិន​មាន​ប្រជាពលរដ្ឋ​ណាម្នាក់ ដែល​ទៅ​មើល​សព​នោះ​ បាន​ស្គាល់​អត្តសញ្ញាណ​សព​នោះ​ទេ ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​ក៏បាន​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ប្រជុំ​សាគរ​រង់ចាំ​សាច់ញាតិ​មក​រក៕