នៅ​មុខ​ប្រាសាទ​កំពូល​បី​ និង​លើ​ស្ពាន​អន្តរជាតិ ​បាន​ក្លាយ​ជា​ទីផ្សារ​លក់ដូរ​ទៅ​ហើយ

នៅ​មុខ​ប្រាសាទ​កំពូល​បី​ និង​លើ​ស្ពាន​អន្តរជាតិ ​បាន​ក្លាយ​ជា​ទីផ្សារ​លក់ដូរ​ទៅ​ហើយ

ប៉ោយប៉ែត ​៖​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បច្ចុប្បន្ន​នេះ​​ ​បាន​ក្លាយ​ទៅ​ជា​ទីផ្សារ​លក់ដូរ​ទៅ​ហើយ​ទាំង​នៅ​លើ​ស្ពាន​ និង​នៅ​ខាងកើត​ប្រាសាទ​កំពូល​បី​ ​ហើយ​អ្នក​លក់ដូរ​ទាំង​នោះ​បាន​អះអាង​ថា បាន​បង់​លុយ​ជូន ​មេ​ច្រក​ និង​ជូន​ប៉ូលិស​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ងាយស្រួល​ឈរជើង​លក់​បាន​យូរអង្វែង ​ពុំ​នោះ​ទេ ​ច្បាស់​ជា​ត្រូវ​គេ​ដេញ​ជា​មិន​ខាន​ឡើយ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ដែល​លោក វួ​ច អូន ចូល​មក​កាន់​តំណែង​ជា​មេ​ច្រក​ទ្វារ​អន្តរជាតិ​​ គឺ​គេ​បាន​សង្កេតឃើញ​ភាព​រញ៉េរញ៉ៃ​បាន​កើតឡើង​ពេញបន្ទុក​នៅ​លើ​ច្រកទ្វារ​ខាងលើ​នោះ។ នៅ​ពេលណា​អ្នកកាសែត​សួរ​នាំទៅ​លោក​ម្តងៗ​ គឺ​ភាគច្រើន​លោក​ឆ្លើយ​ថា ចាំមើល​លោក​សួរ​ទៅ​ខាង​មន្ត្រី​ប៉ូលិស​សិន​ថា តើ​វា​មាន​មែន ឬ អត់។

ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​បាន​រអ៊ូ​ថា មិន​គួរ​ណា​អស់​លោក​ខាង​ថ្នាក់លើ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ហេតុការណ៍​​នេះ ​កើត​ឡើង​យ៉ាង​ដូច្នេះ​ឡើយ ​ឥឡូវ​រកតែ​ផ្លូវ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​ដូច​មុន​មិនបាន​ផង។

ភ្ញៀវ​បាន​បន្តទៀត​ថា មាន​អ្នក​លក់​ទំនិញ​សព្វ​មុខ​ ​បាន​យក​ទំនិញ​មក​លក់​តាម​បណ្ដោយ​ផ្លូវ​ធ្វើ​ចរាចរ​ទៅមក​របស់​ភ្ញៀវ​រាល់ថ្ងៃ​ ហើយ​បិទ​ផ្លូវ​ដើរ​ទៀត​ផង​ ដែល​បញ្ហា​នេះ​ភាគច្រើន ​កើត​ឡើង​នៅ​ខាង​មុខ​របង​កាស៊ីណូ​ហ្គោលដិនក្រោន។ ដោយឡែក​នៅ​លើ​ស្ពាន​អន្តរជាតិ​វិញ​នោះ ​ក៏​មិន​ខុសគ្នា​ដែរ គឺ​មាន​រទេះ​លក់​ទឹកអំពៅ​ឈប់​ចត​ត្រៀបត្រា​​​នៅ​លើ​ស្ពាន​យ៉ាង​រំភើយ​បំផុត ​រីឯ​មួយផ្នែក​ទៀត​ក៏មាន​ក្រុម​ម៉ូតូឌុប​បាន​នាំគ្នា​ឈប់​ចត​ ចាំ​អូស​រទេះ​ដឹកទំនិញ​ពីលើ​ស្ពាន​ទៅ​រង្វង់​មូល​រាល់ថ្ងៃ​ទៀតផង។

លោក​ប៉ូលិស ​ដែល​ប្រចាំការ​នៅ​ទី​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​ពិតជា​ឈឺក្បាល​ខ្លាំង​ណាស់​ទៅ​លើ​អ្នកលក់​ទាំង​នោះ ពីព្រោះ​ដេញ​រាល់ថ្ងៃ​ដូច​វែក​ចក​អីចឹង។ ដូច្នេះ​ទុក​ឲ្យ​​​លក់​តាម​សម្រួល​ទៅ​ចុះ​គ្មាន​បញ្ហា​នោះ​ទេ ចាំ​ពេលណា​មាន​ថ្នាក់លើ​មក​ ចាំ​ដេញចេញ​តែម្តងទៅ ខណៈពេល​នេះ​ទុក​ឲ្យ​គាត់​លក់​សិន​ចុះ៕