ក្រុមហ៊ុន Apple កំពុង​សម្លឹង​ឃ្លាំង​យក្ស​ទំហំ ៧,៥ ហិកតា​សម្រាប់​គម្រោងរ​ថយ​ន្ត​សម្ងាត់​របស់ខ្លួន​

    ​ក្រុមហ៊ុន Apple ត្រូវគេ​រាយការណ៍​ថា​កំពុង​សម្លឹងមើល​ដី​ឃ្លាំង​ជាច្រើន​កន្លែង សម្រាប់​គម្រោង​រថយន្ត​អគ្គិសនី​សម្ងាត់​របស់ខ្លួន​។​

​    ​ចៅហ្វាយក្រុង San Francisco និង​ជានា​យក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន Hudson Pacific Properties លោក Victor Coleman ថ្មីៗ​នេះ​បាន​ប្រាប់​ក្រុម​វិភាគ​ថា ក្រុមហ៊ុន Apple ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino កំពុង​ស្វែងរក​ឃ្លាំង​ទំហំ ៧,៥ ហិកតា ដែល​អាច​ប្រើ​សម្រាប់​ផលិត​រថយន្ត​អេឡិចត្រូនិក​បាន នេះ​បើ​យោងតាម​កាសែត Wall Street​។​

​    ​ក្រុមហ៊ុន Apple មិនដែល​ទទួលស្គាល់​ជា​ផ្លូវការ​ថា ខ្លួន​កំពុង​សម្លឹង​រក​ទីតាំង​សម្រាប់​ផលិត​រថយន្ត​ឡើយ​។ ប៉ុន្ដែ​មិន​ថា​ឆ្នាំទៅ ឬ​ឆ្នាំនេះ ចំនួន​នៃ​ព័ត៌មាន​លេច​ធ្លាយ​និង​របាយការណ៍​លេចឮ​កាន់តែខ្លាំង​ចំពោះ​គម្រោង​មួយ​ឈ្មោះថា "Project Titan"​។​

​    ​គេ​រំពឹងថា​វា​ជា​រថយន្ត​អេឡិចត្រូនិក ជាមួយនឹង​សមត្ថភាព​បើកបរ​ដោយ​ខ្លួនឯងបាន ប៉ុន្ដែ​មិនមាន​ការផ្សាយ​ណា​ចេញ​អស់​រយៈពេល ៧ ឆ្នាំ​ហើយ​ទាក់ទិន​រឿងនេះ​។​

​    ​អ្នកវិភាគ​បន្ថែមថា ក្រុមហ៊ុន Apple មាន​អ្នកធ្វើ​លើ​គម្រោង​នេះ​យ៉ាងតិច ៦០០​នាក់​៕