មនុស្ស​ជាង​៤​ពាន់​នាក់​ជិះកង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ

មនុស្ស​​ប្រមាណ​ជាង ៤.០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ចូល​រួម​ជិះកង់​ដើម្បី​អបអរ​សាទរ​ទិវា​អឺរ៉ុប និង​រួម​គ្នា​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អឺរ៉ុប ដែល​មាន​ឈ្មោះ​ថា "អឺរ៉ុប​លើក​កម្ពស់​ការ​ជិះកង់"។

មនុស្ស​ជាង ៤.០០០​នាក់ ដែល​ចូល​រួម​ព្រឹត្តិការណ៍​ជិះកង់​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ បម្រែបម្រួល​អាកាសធាតុ​នេះ បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក  រួច​ឆ្ពោះ​ទៅ​កាន់​បណ្ដា​ស្ថានទូត​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​បំផុស​ពី​សកម្មភាព​រួម​គ្នា​ការពារ​​ផែនដី។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ឲ្យ​ដឹង​ថា បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ ឬ​ក៏​គ្រោះ​រាំង​ស្ងួត កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ពិភព។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រារព្ធ​ឡើង​នៅ​ក្រោម​ប្រធានបទ "សហភាព​អឺរ៉ុប​និង​កម្ពុជា​រួមគ្នា​ដើម្បី​ផែនដី” តាម​រយៈ​ការ​ជិះ​កង់ មាន​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន និង​ជា​សកម្មភាព​រួម​គ្នា​ការពារ​​ផែនដី​ដែល​កំពុង​ជួប​បញ្ហា។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។