តើ​ដឹង​អត់​ថា​កីឡាករ​កំពូល​ណា​ខ្លះ​ធ្លាប់​ពាក់​អាវ​លេខ​៧​នៅ​ Man Utd ?

ជា​ទូ​ទៅ​ប្រិយមិត្ត​ដែល​ជា​អ្នក​ស្នេហា​វិស័យ​បាល់​ទាត់​ប្រហែល​ធ្លាប់​ដឹង​នឹង​ធ្លាប់​លឺ​ហើយ​ថា​អាវ​លេខ​៧​ Man Utd គឺ​ជា​អាវ​ដែល​វីរបុរស​បាល់​ទាត់​របស់​ក្លឹប​មួយ​នេះ​ធ្លាប់​ពាក់​ជាក់​ជា​មិន​ខាន​ ។ ហើយ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ស្គាល់​ទាំង​ឈ្មោះ​និង​ស្នាដៃ​ពួក​គេ​ ក៏​ប៉ុន្តែ​ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នោះ​ទេ​ ។

ដូចនេះ​ដើម្បី​ស្រាយ​ចម្ងល់​ចំពោះ​ប្រិយមិត្ត​ដែល​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ Cambomag សូម​លើក​យក​ឈ្មោះ​នឹង​ស្នាដៃ​ខ្លះ​ៗរបស់​កីឡាករ​កំពូល​ដែល​ធ្លាប់​ពាក់​អាវ​លេខ​៧​របស់​ Man Utd ទាំង​នោះ​មក​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ ។

George Best

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​លេង​នៅ​ Man Utd ចន្លោះ​ឆ្នាំ​១៩៦៣ដល់​ឆ្នាំ​១៩៧៤​ គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៨១​ប្រកួត​ក្នុង​ការ​បង្ហាញ​ខ្លួន៤៧៤​ប្រកួត​ ។ Best ធ្លាប់​ជួយ​ Man Utd ឈ្នះ​ពាន​ FA Youth Cup ១លើក​ ឈ្នះ​ពាន​ Football League Cup ១លើក​ Charity Shield ២លើក​ និង​ Eroupean Cup ១​លើក​ ។

Bryan Robson

អតីត​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ធ្លាប់​លេង​នៅ​ក្លឹប​ Man Utd នៅ​ចន្លោះ​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៩៤​ ហើយ​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ជាមួយ​ Man Utd គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៩៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦១​ប្រកួត​ ។ ដោយ​គាត់​បាន​រួម​ចំណែក​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​២​លើក​ ឈ្នះ​ពាន​ FA Cup ចំនួន​៣​លើក​ ឈ្នះ​ពាន​ Football League Cup ចំនួន​១​លើក​ ឈ្នះ​ពាន​ FA Community Shield ចំនួន​៣​លើក​ ឈ្នះ​ពាន​ European Cup Winner’s Cup និង​ពាន​ European Super Cup ចំនួន​១​លើក​ដូច​គ្នា​ ( បច្ចុប្បន្ន​គឺ​ពាន​ UEFA Champion League និង​ពាន​ UEFA Super Cup ) ។

Eric Cotana

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ធ្លាប់​លេង​នៅ​ Man Utd ចន្លោះ​ឆ្នាំ​ ១៩៩២​ដល់​១៩៩៧​ ហើយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៨២គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៨៥​ប្រកួត ។ ហើយ​ក្នុង​ការ​ចំណាយ​ពេល​ត្រឹម​៥​រដូវ​កាល​ជាមួយ​ Man Utd ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​៤​រដូវ​កាល​ទៅ​ហើយ​លើក​លែង​តែ​រដូវ​កាល​១៩៩៤-១៩៩៥​ដែល​មិន​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ ហើយ​ក្រៅ​ពី​នេះ​គាត់​បាន​ជួយ​ Man Utd ឈ្នះ​ពាន​ FA Cup ចំនួន​២​លើក​និង​ឈ្នះ​ពាន​ Charity Shield ចំនួន​៣​លើក​ ។

David Beckham

Beckham លេង​នៅ​ក្លឹប​ Man Utd ចន្លោះ​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០០៣​ គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៨៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៩៤​ប្រកួត​ ។ ហើយ​ Beckham បាន​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​៦​លើក​ ឈ្នះ​ពាន​ FA Cup ចំនួន​២​លើក​ ឈ្នះ​ពាន​ FA Community Shield ចំនួន​២​លើក​ ឈ្នះ​ពាន​ UEFA Champion League ចំនួន​១​លើក​និង​ពាន​ Intercontinental ១​លើក​ផង​ដែរ​ ។

Cristiano Ronaldo

កីឡាករ​ Cristiano Ronaldo ធ្លាប់​លេង​នៅ​ក្លឹប​ Man Utd នៅ​ចន្លោះ​ឆ្នាំ​២០០៣​ដល់​២០០៩ ក្នុង​នាម​ជា​កីឡាករ​ Man Utd ៦​ឆ្នាំ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១១៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩២​ប្រកួត​ ។ ហើយ​ Ronaldo បាន​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​៣​លើក​ FA Cup ចំនួន​១​លើក​ Football League Cup ចំនួន​២​លើក​ FA Community Shield ចំនួន​១​លើក​ UEFA Champion League និង​ FIFA Club World Cup ចំនួន​១​លើក​ដូច​គ្នា​ ។

ដោយ​ឡែក​កីឡាករ​ Micheal Owen ក៏​ធ្លាប់​ពាក់​អាវ​លេខ​៧​នេះ​ដែរ​តែ​ដោយ​សារ​តែ​របួស​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​តែ​៥២​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​១៧​គ្រាប់​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ ។ ខណៈ Antonio Valencia ក៏​ធ្លាប់​ពាក់​អាវ​លេខ​៧​នេះ​មួយ​រយៈ​តែ​គេ​ក៏​សម្រេច​ផ្លាស់​ប្ដូរ​លេខ​អាវ​នេះ​វិញ​ផង​ដែរ​ដោយ​សារ​រង​សម្ពាធ​ ។

ចំពោះ​ Di Maria ដែល​ពាក់​អាវ​លេខ​៧​បាន​មួយ​រដូវ​កាល​នៅ​ Man Utd ហាក់​មិន​ជោគជ័យ​នោះ​ទេ​ដោយ​ស៊ុត​បញ្ចូល​ទី​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣២​ប្រកួត​ ។ តែ​យ៉ាង​ណា​បច្ចុប្បន្ន​អាវ​លេខ​៧​គឺ​បាន​ទៅ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​កីឡាករ​ Memphis Depay តែ​លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​នោះ​ទេ​ដោយ​គេ​ស៊ុត​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត​កន្លង​មក​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ដឹង​អត់​ថា​កីឡាករ​កំពូល​ណា​ខ្លះ​ធ្លាប់​ពាក់​អាវ​លេខ​៧​នៅ​ Man Utd ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: