Ronaldo មិន​ដែល​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​កម្រិត​កំពូល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madid កីឡាករ​ Cristiano Ronaldo បាន​និយាយ​ពី​ការ​ចាប់​ផ្ដើម​លេង​បាល់​ទាត់​ដំបូង​ដោយ​គេ​មិន​ដែល​គិត​ថា​រូប​គេ​អាច​ក្លាយ​ទៅ​ជា​កីឡាករ​បាល់ទាត់​កម្រិត​កំពូល​មួយ​រូប​បែប​នេះ​ទេ​កាល​ពី​នៅ​តូច​ដោយ​គេ​គ្រាន់​លេង​ដើម្បី​ការ​សប្បាយ​ប៉ុនោះ​ ។

ដោយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​របស់​ Herballife កីឡាករ​ Ronaldo បាន​និយាយ​អំពី​ការ​ចាប់​ផ្ដើម​ហ្វឹក​ហាត់​បាល់​ទាត់​ដំបូង​របស់​គាត់​ជាមួយ​ក្លឹប​ Andorinha ដោយ​គាត់​បាន​និយាយ​ថា​ « ក្នុង​គ្រួសារ​របស់​ខ្ញុំ​គ្រប់​គ្នា​សុទ្ធ​តែ​ស្រលាញ់​បាល់​ទាត់​ ខ្ញុំ​ចាំ​បាន​ថា​ថ្ងៃ​មួយ​អំឡុង​ពេល​លេង​បាល់​នៅ​លើ​ដង​ផ្លូវ​ឪពុក​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​ ” ហេតុ​អ្វី​ក៏​កូន​មិន​ទៅ​ហ្វឹក​ហាត់​នៅ​ក្លឹប​បាល់​ទាត់​តែ​ម្ដង​ទៅ​នៅ​ពេល​ប៉ា​ទៅ​ធ្វើ​ការ​ ” ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា​ហេតុ​អ្វី​ក៏​មិន​អាច​ប៉ា​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ហ្វឹក​ហាត់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​តែង​តែ​ហ្វឹក​ហាត់​ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​រីក​រាយ​ជាមួយ​មិត្ត​រួម​ក្រុម​ លោក​ប៉ា​ខ្ញុំ​តែង​តែ​ទៅ​ទីនោះ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្ញុំ​ » ។

Ronaldo បន្ថែម​ថា​ « ដំបូង​ឡើយ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ថា​ខ្ញុំ​មាន​ទេពកោសល្យ​ខុស​ពី​ក្មេង​ដទៃ​ ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ខ្លួន​ឯង​អាច​ក្លាយ​កីឡាករ​បាល់​កម្រិត​កំពូល​មួយ​រូប​នោះ​ទេ​ ឬ​ក៏​បាន​ទៅ​លេង​នៅ​ក្លឹប​ធំៗ​ដូចជា​ Manchester United , Real Madrid ឬ Sporting នោះ​ទេ​ » ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​អតីត​កីឡាករ​របស់​ក្លឹប​ Manchester United រូប​នេះ​បាន​និយាយ​ពី​ការ​ចាប់​ផ្ដើម​ក្ដី​ស្រមៃ​របស់​ខ្លួន​ថា​ « បន្ទាប់​ពី​បាន​ចូល​ហ្វឹក​ហាត់​៣ទៅ​៤​ឆ្នាំ​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ក្លឹប​​ដែល​ខ្ញុំ​ចង់​ទៅ​លេង​ ខ្ញុំ​បាន​មើល​គ្រប់​ការ​ប្រកួត​ផ្សេងៗ​ ហើយ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ពី​ពេល​នោះ​មក​ដែរ​ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ​


  • Ronaldo មិន​ដែល​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​កម្រិត​កំពូល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: