បុរស​ផឹក​តែ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជំងឺ​ម​ហា​រីក​​​​ក្រពេញ​ឈ្មោល

តែ​គឺ​ជា​ដំណាំ​រុក្ខ​ជាតិ​ម្យ៉ាង​ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ផឹក​ទៅ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​ បំ​បាត់​ភាព​ងងុយ​ដែក​ និង​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។​ ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ បុរស​ផឹក​ទឹក​តែ​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី ​៧ កែវ​ឡើង​ទៅ ​អាច​ប្រ​ឈម​មុខ​ រហូត​ដល់​ ៥០​ ភាគ​រយ​នៃ​ការ​កើត​ជំងឺ​មហា​រីក​ក្រ​ពេញ​ (ឈ្មោល)។​
តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យា​សាស្រ្ដ​ បាន​បង្ហាញ​ថា​មាន​បុរស​ច្រើន​ជាង​ ៦,០០០​ នាក់​បាន​កើត​ជំងឺ​មហា​រីក​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា ​ភាគ​ច្រើន​នៃ​បុរស​ទាំង​នោះ​បាន​ផឹក​តែ ​យ៉ាង​ហោច ណាស់​ ៧​ កែវ​ក្នុង​មួយ​ថ្ងៃ។​

តាម​ការ​សិក្សា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ បុរស​មាន​អាយុ​ចាប់​ពី​ ២១​-​ ៧៥​ ឆ្នាំ​អាច​ប្រ​ឈម​មុខ​នឹង​កើត​ជំងឺ​មហា​រីក​ បេះ​ដូង​ ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ប្រ​សិន​បើ​ពួក​គេ​មាន​ទំ​លាប់​ ផឹក​តែ​ កាហ្វេ​ ជាតិ​អាល់កុល​ និង​ពិសា​បារី​ច្រើន​ហួស​កំណត់៕​
អត្ថបទ៖ Mr.Mini Nano


  • បុរស​ផឹក​តែ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជំងឺ​ម​ហា​រីក​​​​ក្រពេញ​ឈ្មោល已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: