Aubameyang ៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​​ចង់​ក្លាយ​ជា​កីឡាករ​របស់​​ក្លឹប​ Real Madrid

កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្កាបុង​របស់​ក្លឹប​ Borussia Dortmund គឺ​កីឡាករ​ Pierre-Emerick Aubameyang បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្ដី​ស្រមៃ​របស់​ខ្លួន​គឺ​អាច​ទៅ​លេង​នៅ​ក្លឹប​ Real Madrid ។

កីឡាករ​ Aubameyang បាន​ប្រាប់​សារព័ត៌មាន​ L’Equipe ថា​ « ក្ដី​ស្រមៃ​ខ្ញុំ​តាំង​ពី​តូច​គឺ​ចង់​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid ហើយ​ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​កុមារ​ភាព​ខ្ញុំ​តែង​តែ​ទស្សនា​វីដេអូ​នៃ​ការ​លេង​របស់​អតីត​កីឡាករ​របស់​ក្លឹប​ Real Madrid គឺ​លោក​ Hugo Sanchez » ។

Hugo Sanchez

Aubameyang បន្ថែម​ថា​ « លោក​តា​របស់​ខ្ញុំ​គាត់​គឺ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ក្លឹប​ Real Madrid ហើយ​គាត់​រស់​នៅ​ទី​ក្រុង​ Avila ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១១០​គីឡូ​ម៉ែត្រ​ពី​ក្រុង​ Madrid ​ ។ នៅ​ក្នុង​ឆ្នាំ​២០១៤​មុន​ពេល​ដែល​លោក​តា​ខ្ញុំ​បាន​លា​ចាក​លោក​ ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​នៅ​ថ្ងៃ​អនាគត​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ក្លឹប​ Real Madrid ដើម្បី​បំពេញ​បំណង​គាត់​ ។  ។ ដោយ​ឡែក​សម្រាប់​ម្ដាយ​ខ្ញុំ​គាត់​ក៏​ចង់​ឲ្យ​ខ្ញុំ​ផ្លាស់​ទៅ​លេង​ Real Madrid ឬ​ក៏​ក្លឹប​ណា​មួយ​ក្នុង​ប្រទេស​អេស្ប៉ាញ​ផង​ដែរ » ។

សូម​បញ្ជាក់​ក្នុង​រដូវ​កាល​នេះ​កីឡាករ​ Aubameyang នេះ​បង្ហាញ​ភាព​លេច​ធ្លោ​របស់​ខ្លួន​ជា​ខ្លាំង​ដោយ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៣០​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​៣២​ប្រកួត​ឲ្យ​ក្លឹប​ Borussia Dortmund ។ ហើយ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​ធំៗ​នៅ​ក្រប​ខណ្ឌ​ Premier League មួយ​ចំនួន​ដូចជា​ Man Utd និង​ Arsenal ជា​ដើម​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Aubameyang ៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​​ចង់​ក្លាយ​ជា​កីឡាករ​របស់​​ក្លឹប​ Real Madrid已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: