កាលបរិច្ឆេទ​​ឡើង​តុលាការ​ករណី​រឿង​ក្ដី​បិតុភាព​​របស់​ Kim Hyun Joong ត្រូវ​បាន​កំណត់​រួច​ហើយ

កាលបរិច្ឆេទ​ចូល​តុលាការ​​ជា​ផ្លូវ​ការ​មួយ​ត្រូវ​បាន​កំណត់​ សម្រាប់​រឿង​ក្ដី​បិតុភាព​របស់​លោក​ Kim Hyun Joong​ និង​ អ្នកនាង Choi។

វា​នឹង​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​ជា​លើក​ដំបូង​រវាង​ភាគី​លោក Kim Hyun Joong និង ភាគី​អ្នក​នាង Choi ចាប់​តាំង​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ DNA បាន​ចេញ​មក​។ ដូច​ដែល​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ ។

បើ​យោង​ទៅ​តាម​រង្វង់​ច្បាប់​របស់​កូរ៉េ​ខាង​ត្បូង​ ម្ដាយ​របស់​អ្នក​ស្រី Choi នឹង​ប្រឈម​មុខ​ជាមួយ​នឹង​លោក​ Kim Hyun Joong ក្នុង​កាលបរិច្ឆេទ​ប្ដឹង​ជា​លើក​ដំបូង​សម្រាប់​រឿង​ក្ដី​បិតុភាព​​​នៅ​ថ្ងៃ​ទី​ ២៦​ខែ​កុម្ភៈ​នេះ។ កាលបរិច្ឆេទ​ប្ដឹង​រឿង​ក្ដី​បិតុភាព​នេះ​ត្រូវ​បាន​កំណត់​ដោយ​តុលាការ​កិច្ចការ​ក្រុម​គ្រួសារ​របស់​ទីក្រុង​សេអ៊ូល។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​លោក Kim Hyun Joong កំពុង​ស្ថិត​ក្នុង​ជួរ​កង​ទ័ព​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មក​ម្ល៉េះ៕

ប្រភពៈ  
ប្រែ​សម្រួល​ដោយៈ Gemini Fleta


  • កាលបរិច្ឆេទ​​ឡើង​តុលាការ​ករណី​រឿង​ក្ដី​បិតុភាព​​របស់​ Kim Hyun Joong ត្រូវ​បាន​កំណត់​រួច​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: