ដំណឹង​ជ្រើស​រើស​បុគ្គលិក​ផ្នែក​និពន្ធ​និង​បក​ប្រែ​អត្ថបទ (Freelance)

គេហទំព័រ​ ខេមបូឌា​ អនឡាញ ម៉ាហ្កាហ្សីន ហៅ​កាត់​ថា ខេមបូមេក ដែល​ជា​គេហទំព័រ​កំពុង​ឈាន​មុខ​មួយ​នៅ​កម្ពុជា​ មាន​កិត្តិ​យស​សូម​ជូន​ដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា៖

ក្នុង​គោល​បំណង​ដើម្បី​ផ្ដល់​ឱកាស​ការងារ​​ចំពោះ​អ្នក​ដែល​មាន​ទេពកោសល្យ​ មាន​បទពិសោធន៍​ខាង​តែង​និពន្ធ​ និង​មាន​ជំនាញ​​ក្នុង​ការ​ប្រែ​សម្រួល​អត្ថបទ ហើយ​​កំពុង​ស្វែង​រក​​ប្រាក់​ចំណូល​បន្ថែម។ គេហទំព័រ ​យើង​ខ្ញុំ សូម​ប្រកាស​ជ្រើស​បុគ្គលិក​ក្រៅ​ម៉ោង (Freelance) ទាំង​ពីរ​ភេទ មក​បម្រើ​ការ​ងារផ្នែក​ និពន្ធ និងប្រែសម្រួល អត្ថបទព័ត៌មាន​ ចំនួន​៦ រូប​​ តាម​លក្ខខណ្ឌដូចខាងក្រោម៖​

១. ផ្នែក​បច្ចេកវិទ្យា​ចំនួន ២ រូប

  • មានចំណង់​ចំណូល​ចិត្តទាក់ទងទៅនឹងបច្ចេកវិទ្យា
  • មានការស្វែងយល់ច្រើនជុំវិញបច្ចេកវិទ្យា
  • មាន​សមត្ថភាពប្រែ​សម្រួល​ពី​អត្ថបទ​អង់គ្លេស​ជា​ភាសា​ខ្មែរ​បាន
  • មានគំនិត​ច្នៃប្រឌិត
  • ផ្ដល់​ជូន​អាទិភាព​ទៅ​តាម​កម្រិត​បទពិសោធន៍​ការងារ​

២. ផ្នែក​កម្សាន្ត​ចំនួន ២ រូប

  • មានចំណង់​ចំណូលចិត្តក្នុងការតាក់តែងអត្ថបទផ្នែកកម្សាន្ត
  • មាន​ចំណូលចិត្ត​តាមដានព័ត៌មានកម្សាន្តជុំវិញពិភពលោក
  • មាន​សមត្ថភាព​​ប្រែ​សម្រួល​ពី​អត្ថបទ​អង់គ្លេស​ជា​ភាសា​ខ្មែរ​បាន
  • មានគំនិត​ច្នៃប្រឌិត
  • ផ្ដល់​ជូន​អាទិភាព​ទៅ​តាម​កម្រិត​បទពិសោធន៍​ការងារ

៣. ផ្នែកជីវិតនិង​សង្គម​ ចំនួន ២ រូប

  • ចូលចិត្តតាមដានព្រឹត្តិការណ៍សង្គម ទាំងជាតិ និងអន្តរជាតិ
  • អាច​តាក់តែង​អត្ថបទទាក់ទងទៅនឹងសង្គម
  • អាច​ប្រែ​សម្រួល​ពី​អត្ថបទ​អង់គ្លេស​ជា​ភាសា​ខ្មែរ​បាន
  • មានគំនិត​ច្នៃប្រឌិត
  • ផ្ដល់​ជូន​អាទិភាព​ទៅ​តាម​កម្រិត​បទពិសោធន៍​ការងារ

បុគ្គលិកផ្នែកនិពន្ធ​និង​បកប្រែ​អត្ថបទ​ទាំង ៣ ផ្នែក​​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​ និង​គោរព​តាម​លក្ខខ័ណ្ឌ​ការ​ងារ​ដែល​អង្គភាព​យើង​ខ្ញុំ​បាន​ដាក់​ជូន។ ចំពោះ​ប្រាក់​បៀវត្តន៍​យើង​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ ម្ចាស់​សាមី​ខ្លួន​ផ្ទាល់​នៅ​ពេល​សម្ភាស​ដោយ​អាស្រ័យ​​ទៅ​តាម​លក្ខខ័ណ្ឌ​ការ​ងារ​ដែល​ព្រម​ព្រាង​គ្នា។

ការ​ទទួលពាក្យសុំ​ធ្វើការ (CV) នឹង​បញ្ចប់​នៅ​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ ៕

បើ​សិន​ជា​ចាប់​អារម្មណ៍​សូម​ផ្ងើ CV មក​កាន់​អាស័យដ្ឋាន​​អ៊ីមែល [email protected]

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ​​ទូរសព្ទ 011 999 564

Facebook :
Website :
​​


  • ដំណឹង​ជ្រើស​រើស​បុគ្គលិក​ផ្នែក​និពន្ធ​និង​បក​ប្រែ​អត្ថបទ (Freelance)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: