ពិតជាអស្ចារ្យ! ផឹកទឹកស្ពៃក្តោបជួយការពារ និងរារាំងការអភិវឌ្ឍរបស់កោសិកាមហារីក

ស្ពៃក្តោប គឺពោរពេញទៅដោយវីតាមីន និងជាតិរ៉ែ។ វាមានផ្ទុកសារធាតុប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស៊ីញ៉ូម វីតាមីន C វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ហើយវាជារុក្ខជាតិដ៏អស្ចារ្យក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជាពិសេសជំងឺដែលបង្កឡើងដោយមេរោគផ្សេងៗ ដូចជាផ្តាសាយជាដើម។

ពិតជាអស្ចារ្យ! ផឹកទឹកស្ពៃក្តោបជួយការពារ និងរារាំងការអភិវឌ្ឍរបស់កោសិកាមហារីក

អ្នកជំនាញផ្នែកអាហារជាច្រើន បាននិយាយថា សាច់ជ្រូក និងសាច់ដែលមានជាតិខ្លាញ់ផ្សេងទៀតគួរតែត្រូវបរិភោគជាមួយនឹងស្ពៃក្តោប ពីព្រោះវានឹងស្រូវយកជាតិខ្លាញ់ និងធ្វើឲ្យយើងងាយស្រួលក្នុងការរំលាយអាហារ។ ស្ពៃក្តោប នឹងជួយសម្រួលដល់ការរំលាយអាហារ និងសម្រួលដល់ប្រព័ន្ធទឹកនោម បញ្ចុះសម្ពាធឈាម និងសម្អាតសរសៃឈាមមិនឲ្យមានជាតិខ្លាញ់។ ស្ពៃក្តោបក៏ការពារប្រឆាំងនឹងកោសិកាមហារីកផងដែរ ហើយទឹករបស់វាជួយកាត់បន្ថយជាតិស្កក្នុងឈាម និងព្យាបាល់ជំងឺរលាកក្រពះយ៉ាងជោគជ័យ។ វាក៏មានប្រសិទ្ធិភាពក្នុងការជួយដល់ការចងចាំ ជួយសម្រួលដល់បេះដូង និងការពារប្រឆាំងនឹងបញ្ហាសួត។

ការរៀបចំធ្វើទឹកស្ពៃក្តោបពិតជាងាយស្រួល ដោយអ្នកគ្រាន់តែហាន់ស្ពៃក្តោបមួយចំហៀងជាចំណិតតូចៗ ហើយដាក់ក្នុងម៉ាស៊ីនកិន បន្ថែមទឹកប្រមាណជា១០០មីលីលីត្រ និងទឹកក្រូចឆ្មាស្រស់មួយចំហៀង និងកូនវាបញ្ចូលគ្នាឲ្យម៉ត់ល្អ។ ភេសជ្ជៈនេះគួរតែត្រូវបានប្រើប្រាស់ និងបរិភោគទាំងនៅស្រស់ៗ។ ព្យាយាមផឹកភេសជ្ជៈគ្រប់ពេលទាំងអស់ដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ៕

ប្រែសម្រួលនិងចុះផ្សាយដោយ៖ baykdang (Dara)
ប្រភព៖ Healthyfoodstar

អ្នកនឹងចូលចិត្ត

  • ពិតជាអស្ចារ្យ! ផឹកទឹកស្ពៃក្តោបជួយការពារ និងរារាំងការអភិវឌ្ឍរបស់កោសិកាមហារីក已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: