សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​

វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រជាជន​និង​បុគ្គល​ជោគជ័យ​ក្នុង​ប្រទេស​អភិវឌ្ឍ​រមែង​តែង​មាន​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​មិន​ថា​ក្នុង​វណ្ណៈ​ណា​ក៏​ដោយ​ ជាក់​ស្ដែង​ដូច​ជា​លោក​ BILL GATE ឬ MARK ZUCKERBER ក្តី​ បើ​ទោះ​បី​សព្វថ្ងៃ​ពួក​គាត់​ជា​មហា​សេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ក្តី​ ក៏​ពួក​គាត់​នៅ​តែ​ចូល​ចិត្ត​អាន​សៀវភៅ​ ដែល​សៀវភៅ​ទាំង​នោះ​បាន​ផ្ដល់​ជា​គំនិត​ល្អ​ផ្សេងៗ​ដល់​ពួក​គាត់​ទុក​ប្រើ​ប្រាស់​ក្នុង​ជីវិត​ ។ ប៉ុន្តែ​​ខាង​ក្រោម​នេះ​ជា​ សៀវភៅ​ទាំង​៥ក្បាល​ដែល​មហាសេដ្ឋី​ មិន​ចង់​ឲ្យ​​អ្នក​អាន​វា​នោះ​​ទេ​ ៖

1THE PRICE OF INEQUALITY (តម្លៃ​នៃ​ភាព​មិន​ស្មើ​គ្នា​)

សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​
សៀវភៅ​នេះ​និពន្ធ​ដោយ​លោក​ JOSEPH E.STIGLITZ ដែល​ក្នុង​សៀវភៅ​នេះ​បាន​ពន្យល់​ពី​ វិធី​ដែល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​បាន​បង្កើន​ប្រាក់​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​ចំណាយ​របស់​ជាតិ​ទាំង​មូល​ និង​ និយាយ​ពី​បរិយាកាស​ដ៏​ប្រកួត​ប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​ធំ​ៗ(ឬ ក្រុម​ហ៊ុន​ដែល​តមរតក​ពី​អ្នក​ជំនាន់​មុន)​ និង​ ក្រុមហ៊ុន​ធុរកិច្ច​តូច​ៗ ។​​

2CLINTION CASH (ប្រាក់​របស់​CLINTION)

សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​

ពិត​ជា​សៀវភៅ​ដែល​មាន​ការ​ស្រាវជ្រាវ​មួយ​ដ៏​ល្អិត​ល្អន់​ ដែល​លើក​វា​បាន​​ឡើង​ទាក់​ទង​នឹង​ត្រកូល​ CLINTON ជាមួយ​ប្រាក់​កាស​នៅ​ពី​ក្រោយ​តំណែង​របស់​ខ្លួន​ ។​ អ្នក​និពន្ធ Peter Schweizer ​បាន​ដាក់​ អនុ​ចំណង​ជើង​ថា៖​ រឿង​ដែល​គេ​មិន​និយាយ​ ហេតុ​ដូចម្ដេច​បាន​ជា​រដ្ឋាភិបាល​បរទេស​ និង​ ធុរកិច្ច​បាន​ជួយ​ធ្វើ​អោយ​ BILL CLINTON HILLARY CLINTON​ ក្លាយ​ជា​អ្នក​មាន​ ។

3DARK MONEY (លុយ​កង្វក់​)

សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​

អ្នក​និពន្ធ​ Jane Mayer បាន​សរសេរ​សៀវភៅ​នេះ​ដោយ​លើក​ឡើង​ពី​ ទង្វើ​ទុច្ចរិត​របស់​អ្នក​មាន​ដែល​កាន់​តែ​មាន​ ដោយ​បំផ្លាញ​នូវ​បរិស្ថាន​, ការអប់រំ​ ច្បាប់​ការពារ​ការងារ​ និង​ពន្ធ​អាករ​ជា​ដើម​ ។

4Bonded Labor (ទាសករ​ដែល​ជាប់​បំណុល​ ឬ ការងារ​ដែល​ជាប់​ខ្លួន​ជានិច្ច)

សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​

Siddharth Kara បាន​ដាក់​អនុ​ចំណង​ជើង​សៀវភៅ​នេះ​ថា៖​ ដំណោះ​ស្រាយ​លើ​ប្រព័ន្ធ​ទាសភាព​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ដោយ​ខ្លឹម​សារ​ក្នុង​នេះ​ គឺ បាន​ពណ៌នា​ពី​ហិង្សា​លើ​ទាសករ​ក្មេង​ចាស់​ប្រុស​ស្រី​ដោយ​អោយ​ធ្វើ​ការ​យ៉ាង​ច្រើន​ តែ​បែរ​ជា​អោយ​ប្រាក់​កម្រៃ​យ៉ាង​តិច​ទៅ​វិញ​បើ​ធៀប​នឹង​ទីផ្សារ​ដទៃ​ក្នុង​ពិភពលោក​ ។

5Saving Capitalism (ការ​សន្សំ​នៃ​មូល​ធន​និយម​)

សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​

អ្នក​និពន្ធ​សៀវភៅ​នេះ គឺ លោក​ ROBERT B.REICH ​ដែល​ក្នុង​សៀវភៅ​នេះ​គាត់​បាន​និយាយ​ពី ការ​មាន​សហប្រតិបត្តិ​ការ​រវាង​សហគ្រិន​ធំ​ៗ ជាមួយ​អ្នក​នយោបាយ​ជា​គូ​កន​ ដែល​ធ្វើ​អោយ​ប្រាក់​ពួក​គេ​ចេះ​តែ​កើន​ឡើង​, ហើយ​និយាយ​ពី​គំនិត​ដ៏​ស្មោកគ្រោក​ថោកទាប​របស់​ជន​វណ្ណៈ​កណ្ដាល​បាន​ប្រព្រឹត្ត​ដែល​បាន​ធ្វើ​អោយ​មាន​គម្លាត​យ៉ាង​ឆ្ងាយ​ពី​អ្នក​ក្រ​ ។​
ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • សៀវភៅ​៥​ក្បាល​ដែល​មហាសេដ្ឋី​មិន​ចង់​ឲ្យ​​អ្នក​អាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: