សិស្ស​វិទ្យាល័យ​មួយ​ក្រុម​បង្កើត​ស្រោម​អនាម័យ ដែល​ប្ដូរ​ពណ៌​នៅ​ពេល​ដែល​វា​រក​ឃើញ​ជំងឺ​កាមរោគ

មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ករណី​ថ្មី​ចំនួន 20 លាន​ករណី​នៃ​ជំងឺ​កាមរោគ​បាន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ ករណី​ជា​ច្រើន​ទៀត​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​និង​រាយការណ៍។

Musaz Nawaz, Daanyaal Ali និង Chirag Shah មកពី London’s Isaac Newton Academy ចង់​ដោះ​ស្រាយ បញ្ហា​នៃ​អត្រា​កើន​ខ្ពស់​នៃ​ជំងឺ​កាមរោគ​ទាំង​នេះ។​ ស្រោម​អនាម័យ​នេះ​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខៀវ​នៅ​ពេល​ដែល​វា​រក​ឃើញ​មេរោគ Chlamydia ប្រែ​ទៅ​ជា​ពណ៌​លឿង​នៅ​ពេល​ដែល​វា​រក​ឃើញ​មេរោគ Herpes ប្រែ​ទៅ​ជា​ពណ៌​ស្វាយ​នៅ​ពេល​ដែល​វា​រក​ឃើញ​មេរោគ Human Papillomavirus (HPV) និង ពណ៌​បៃតង​នៅ​ពេល​ដែល​វា​រក​ឃើញ​មេរោគ Syphilis ។

លោក Ali បាន​ប្រាប់​សារ​ព័ត៌មាន Daily Mail ថា:

យើង​បាន​បង្កើត S.T.EYE ជា​វិធី​ថ្មី​មួយ​សម្រាប់​ការ​រក​ឃើញ​កាមរោគ​នា​ពេល​អនាគត​ដើម្បី​ជួយ​ដល់​មនុស្ស​ជំនាន់​ក្រោយ យើង​ចង់​បង្កើត​អ្វី​ដើម្បី​កម្ចាត់​ជំងឺ​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដូច្នេះ​មនុស្ស​អាច​ចាត់​វិធានការ​បាន​ភ្លាម​ៗ​នៅ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដោយ​មិន​ចាំ​បាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ដូច្នេះ​ហើយ​វា​ផ្ដល់​ភាព​ងាយ​ស្រួល សុវត្ថិភាព និង​ ទំនុក​ចិត្ត​ដល់​ភាគី​អ្នក​ប្រើ និង​ ដៃ​គូ។

ប្រភព៖ iflscience


  • សិស្ស​វិទ្យាល័យ​មួយ​ក្រុម​បង្កើត​ស្រោម​អនាម័យ ដែល​ប្ដូរ​ពណ៌​នៅ​ពេល​ដែល​វា​រក​ឃើញ​ជំងឺ​កាមរោគ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: