និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ

អូស្ដ្រាលី៖ មនុស្សជាច្រើនតែងតែស្រមៃថា នឹងអាចមានប្រាក់ជាច្រើន នៅក្នុងកុងធនាគាររបស់ខ្លួន ប៉ុន្ដែដូចជារឿងនារីវ័យក្មេងម្នាក់ ដែលនាងបានចាយប្រាក់នៅក្នុងកុងធនាគាររបស់ខ្លួន អស់ជាច្រើនលាន តែបែរជាត្រូវប្រឈមមុខនឹងតុលាការ

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងជនជាតិម៉ាឡេស៊ី ឈ្មោះ Christine Jiaxin Lee អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មគីមី ត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្នុងអាកាសយានដ្ឋានស៊ីដនី ប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី០៤ ខែឧសភា មុននេះ ក្រោយពីនាងប៉ុនប៉ងចាកចេញពីប្រទេសនេះ បន្ទាប់ពីនាងបាន ប្រើប្រាស់លុយ ដែលគេច្រលំបង្វិលចូលក្នុងកុងធនាគាររបស់នាង កាលពី ៤ឆ្នាំមុន។ នៅក្នុងនេះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទឹកប្រាក់ ៤.៦លានដុល្លារ បានច្រលំបង្វិលចូលទៅក្នុងកុងធនាគារ Westpac នាងដែលជាកុងឥណទានកំណត់ នាងបានចាយលុយទាំងនេះ ទៅលើកាបូបថ្លៃៗ និងសំភារៈទំនើបៗ ខណៈដែលនាង បានទាញយកផលប្រយោជន៍ យ៉ាងជាក់ស្ដែងទៅលើរឿងមួយនេះ។ 

គួរបញ្ជាក់ថា នាងមានចេតនា មិនបានប្រាប់ពីរឿងបង្វិលលុយខុស ចូលក្នុងកុងនាង ទៅកាន់ធនាគារ ហើយនាងបានចាយប្រាក់ ៣.៣លាន ដុល្លារ ក្នុងរយៈពេលមិនដល់១ឆ្នាំ ដែលនាងចាយទៅលើការទិញ កាបូបដៃពីអ្នកឌីហ្សាញ និងការផ្ទេរប្រាក់តាមធនាគារជាដើម។ មុននឹងការឃាត់ខ្លួននេះ នាងជាអ្នករស់នៅក្នុងអាផាមិន មួយកន្លែង ក្នុងស៊ីដនី ដែលបន្ទប់នាងស្នាក់នៅ មានតម្លៃជួលពី ៧៨០ដុល្លារ ក្នុងមួយអាទិត្យ ឬ ៣,១២០ដុល្លារក្នុងមួយខែ ហើយនាងរស់នៅអូស្ដ្រាលី អស់រយៈពេល ៥ឆ្នាំមកហើយ។

ក្រោយពីមានការឃាត់ខ្លួន នាងត្រូវបានឃុំខ្លួនក្នុងគុកមួយយប់ ដោយសារតែមិត្ដប្រុសនាង ដែលព្យាយាមបង់ប្រាក់ ១,០០០​ដុល្លារថ្លៃធានាឲ្យនៅក្រៅគុក បានត្រឹមតែយក អត្តសញ្ញាណប័ណ្ណម៉ាឡេស៊ីមកប៉ុណ្ណោះ បែបនេះប៉ូលិសមិនអាចកំណត់សម្គាល់ ថាមិត្ដប្រុសនាងជានរណានោះទេ។

រហូតមកដល់ថ្ងៃព្រហស្បត្ដិ៍មុននេះ មិត្ដប្រុសនាងដែលស្គាល់គ្នា ១៨ខែ បានមកកាន់តុលាការ និងរៀបរាប់ថា នាងជាមនុស្សស្រីដ៏ល្អម្នាក់ ហើយរូបគេក៏គ្មានពាក្យនិយាយទាក់ទងនឹងរឿងប្រាក់នេះដែរ។ អ្វីដែលរូបគេដឹងនោះ គឺនាងមិនដែលឲ្យរូបគេទៅប៉ះពាល់ប្រាក់ទាំងនោះ និងរូបគេក៏មិនដែលឃើញនាង ចាយវាយខ្ជះខ្ជាយផងដែរ។ ទោះជាយ៉ាងណា ចៅក្រមម្នាក់ បាននិយាយថា ប្រាក់របស់នាងគឺនាងយកចេញពី កុងធនាគារនាង នាងមិនបានទៅយកប្រាក់នេះ ពីនរណាម្នាក់នោះទេ គឺពួកគេជាអ្នកឲ្យនាង។

នៅក្នុងតុលាការបានបន្ដឲ្យដឹងថា ប៉ូលិសបានធ្វើការសើុបអង្កេតទៅលើ ករណីបោកបន្លំនេះ តាំងពីឆ្នាំ២០១២ នៅពេលដែលនាងចាប់ផ្ដើមដកលុយ តែពួកគេទើបតែចេញដីការកោះហៅ ឃាត់ខ្លួននាង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៦នេះប៉ុណ្ណោះ។

នេះបើតាមសម្ដីលោកមេធាវីរបស់នាង ឈ្មោះ Fiona McCarron បានប្រាប់ឲ្យដឹងថា នាងបានទទួលលិខិតឆ្លងដែនបន្ទាន់ ក៏ព្រោះនាងបាត់ លិខិតឆ្លងដែនច្បាប់ដើម ក្នុងការហោះហើរទៅកាន់ ស្រុកកំណើតប្រទេសម៉ាឡេស៊ី ទៅលេងម្ដាយឪពុកនាង ដែលពួកគាត់មិនបានដឹង ពីការចាប់ខ្លួនរបស់នាងនោះទេ។ មេធាវីរូបនេះ បានប្រាប់ទៅកាន់តុលាការឲ្យដឹងទៀតថា ប្រាក់ទាំងនោះ បានចាយវាយទៅលើ សំភារៈថ្លៃៗ ដូចជា កាបូបថ្លៃៗជាដើម ខណៈដែលចៅក្រមម្នាក់ បានបញ្ចេញមតិថា នោះគឺជា កាបូបជាច្រើននាងនឹងជំពាក់ប្រាក់ធនាគារ និងត្រូវសងប្រាក់ទាំងនេះ ទៅធនាគារវិញ ប៉ុន្ដែនាងមិនធ្វើខុសច្បាប់នោះទេ

យ៉ាងណាមិញ នាងនឹងត្រូវឡើងតុលាការក្នុងតំបន់ Downing Centre នៅថ្ងៃទី ២១ ខែមិថុនា ខាងមុខនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ
រូបភាពនាង Christine Jiaxin Lee អាយុ២១ឆ្នាំ

និស្សិតស្រីនៅអូស្ដ្រាលី ចាយលុយជាង ៣លានដុល្លារមិនដល់មួយឆ្នាំ ក្រោយពីធនាគារច្រលំ
រូបភាពមិត្ដប្រុសនាង Christine Jiaxin Lee អាយុ២១ឆ្នាំ