ស្នេហាមាន ប៉ុន្មានប្រភេទ ?

ស្នេហាមាន ប៉ុន្មានប្រភេទ ?

Posted by : 4384 | 07-May-2016

ស្នេហាមាន ប៉ុន្មានប្រភេទ ?

ស្នេហាដែលកើតពីមនុស្សផ្សេងគ្នា នឹងតែងតែមានចរិតដោយឡែកពីគ្នា។ ជួនកាលវាត្រូវបានគេ ប្រដូចទៅ នឹងខ្យល់ត្រជាក់ក្នុង រាត្រីរដូវក្តៅ ពេលខ្លះជាខ្យល់ក្តៅធ្វើអ្នកទាំងពីរ មានអារម្មណ៍ឆាបឆេះ ហើយពេលខ្លះទៀតដូចជា ទ្រនំដ៏សុខសាន្ត ។ បើទោះជាអ្នកកំពុង ស្រឡាញ់បែប ណាក៏ដោយ អ្នកវិទ្យា សាស្រ្តនៅតែអាចបែងចែកស្នេហា ជាប្រភេទជាមូលដ្ឋានដូចខាងក្រោម៖

ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លាមនុស្សមួយចំនួន មានចិត្តត្រេកត្រអាល ជាមួយនឹងប្រភេទស្នេហាដែមានភាពពេញចិត្ត ពេញថ្លើម ច្រើន និង ស្និទ្ធស្នាលរួមជាមួយអារម្មណ៍ រំជើប រំជួលខ្លាំងក្លា ។ នេះត្រូវបានគេមើលឃើញថា ជា មនោសញ្ចេតនា ដែលមានការរួមផ្សំនៃផ្លូវភេទ និងអា រម្មណ៍ រំជើបរំជួលពេញទំហឹង ។ បណ្តា មនុស្ស ដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែករាងកាយ និងស្មារតី ជាមួយដៃគូ នឹង មាន ទំនោរ ធ្វើឲ្យស្នេហា កាន់តែអស្ចារ្យ ។

ភាពពេញដោយរ៉ូម៉ែនទិក ពេញចិត្តថ្លើម បង្កឲ្យមានអារម្មណ៍ ជ្រួលជ្រើមក្នុងពេលចាប់ផ្តើម នោះជា ចំណុចពិសេស របស់មនុស្សដែលចូលចិត្ត មានស្នេហា ប្រភេទនេះ។ស្នេហាដែលកើតឡើងបន្តិចម្តងៗប្រភេទមនោសញ្ចេតនាដែលកើតមានឡើងជាជំហានៗបែបនេះ និងធ្វើឲ្យអ្នកបានដឹងពីភាគី ម្ខាង ទៀតថា តើ ស័ក្តិសមនឹងខ្លួនឬទេ?

មុននឹងឈាន ដល់អារម្មណ៍ខ្លាំងក្លា ។ មនុស្សដែលមានស្នេហា ប្រភេទនេះ តែងចង់បានភាពស្មោះត្រង់និងរីកចម្រើនបែប “តក់ៗពេញបំពង” ទៅតាមពេលវេលា ។ ជាក់ស្តែងស្នេហាប្រភេទនេះ តែងកើតចេញពីបណ្តាមិត្តភក្តិជិតស្និទ្ធ ។ស្នេហាឧត្តមមូលដ្ឋានស្នេហា ប្រភេទនេះ គឺការអធ្យាស្រ័យ និងស្រឡាញ់រាប់អាន។ពួកគេតែងចង់ បានការថែទាំ មនុស្សដែលខ្លួន ស្រឡាញ់ដូចជា ថែរក្សាកូន ក្មេង ឬឪពុក របស់ពួកគេដូច្នេះដែរ ។

ស្នេហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់ ពីចិត្តពីថ្លើម ហ្មត់ចត់ ការស្រឡាញ់ និងមេត្តាធម៌ព្រម ទាំង ឧត្តមគតិ ផងដែរ ។ស្នេហាបែបហេតុផលនៅក្នុងក្តីស្នេហាប្រភេទហេតុផលនេះ គឺគ្មានភាពខ្ពង់ខ្ពស់នោះទេ ជំនួសវិញគឺមានតែការក្រើនរំឮក ពិចារណាថា តើគួរធ្វើតាមសំណួមពរ ភាគីម្ខាង ទៀតឬអត់ ?

យោងតាមការសន្យា និងការដឹងច្បាស់ពីបណ្តាតម្រូវការទាំងនោះ គឺនឹងមានជីវិតយូរជាង ស្នេហា ប្រភេទ រ៉ូម៉ែនទិក ឬក៏អាចរហូតដល់ ស្លាប់រៀង ខ្លួនទៀតផង ។ ស្នេហាបែបហេតុផលតែងតែស្មោះត្រង់និងជាក់លាក់ ។ បណ្តាមនុស្សដែល មាន ស្នេហា ប្រភេទនេះ តែង មើលដែលខ្លួនស្រឡាញ់ ក្នុងផ្លូវល្អជានិច្ច ។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល ព្រោះយល់ថា នេះ គឺជាឱកាស និងឧបសគ្គរឹតតែជួយឲ្យពួកគេបានស្និទ្ធស្នាល និងយល់ ចិត្តគ្នាជាមុន ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ស្នេហាមាន ប៉ុន្មានប្រភេទ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: