រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់

ភ្នំពេញ៖​ វា​ជារឿង​​អយុត្តិធម៌ សម្រាប់ឆៃលី ដាឡែន ក្នុងអំឡុងពេល ស្លៀកពាក់សិចស៊ី សម្តែង​នៅទឹកដី ​អាម៉េរិកនោះ ត្រូវបាន​​ក្រសួង​ វប្បធម៌ និងវិចិត្រសិល្បៈ ថ្កោ​ទោស មិនឲ្យឡើងឆាក រហូតដល់ទៅ៣ឆ្នាំ ចុះ ដេននី ក្វាន់វិញ យ៉ាងម៉េចដែរ ?​

អ៊ឹម ជីវ៉ា បាន​ឲ្យដឹងថា «រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់​ និងតារាស្រីស៊ិចស៊ី មួយចំនួនទៀត នៅកម្ពុជា ..! ប្រិ​យ​​​មិ​ត្ត​មួ​យ​ចំនួ​ន ​គា​ត់​សួ​រ​ថា​ ​ហេ​តុ​អ្វី​ ​ឆៃ​​លី​ ​ដា​ឡែ​ន​ ​ស្លៀ​ក​ពា​ក់​ស៊ិ​ច​ស៊ី​នៅ​ ​ស​ហ​រ​ដ្ឋ​អា​ម៉េរិក​​ ស៊ិ​ច​ស៊ី​មិ​ន​សូ​វ​ខ្លាំង​​ផ​ង​ ​ត្រូ​វ​បា​ន​ក្រ​សួ​ង ​និ​ង​ទូ​រ​ទស្ស​ន៍​ បិ​ទ​មិ​ន​អោ​យ​ ចេ​​ញមុ​ខ​រ​​យៈពេ​​ល​៣ឆ្នាំ​ ​!​ ​» តារា​រូបនេះ ​បានបន្តថា«ចំណែក​ដេនី ខ្វាន់ និងតារាស៊ិចស៊ី​ នារីមួយចំនួន ស្លៀកពាក់ស៊ិចស៊ី ក្នុងប្រទេសកម្ពុជា ស្ទើរនិងស្រាតអស់ ពីខ្លួន បង្ហោះពេញ បណ្តាញសង្គម ព័ត៌មានចុះព្រោងព្រាត តែបែជាគ្មាន ក្រសួង ឬទូរទស្សន៍ណា ហាមប្រាមទៅវិញ» ។

ទាក់ទងបញ្ហានេះ អ៊ឹម ជីវ៉ា បានប្រាប់ LookingToday ឲ្យដឹងថា «រឿ​ង​នេះ​ ​ខ្ញុំ​បា​ន​​​សួ​រ​​​​ទៅ​កាន់​ ​​ឆៃ​ ​លី​ដា​ឡែ​ន​ ​ដោ​យ​អ្ន​ក​នា​ង​ ​ដា​ឡែ​ន​ឆ្លើ​យ​ថា​ ​ក្រ​សួ​ង ​ធ្វើ​នេះ​ហា​ក់​បី​​ ដូ​ច​មិ​ន​ស្មើ​ភា​ព​សោះ​ ​​ខ្ញុំ​មា​ន​អា​រ​ម្ម​ណ៍ ​អ​ន់​ចិ​ត្ត​​ដែ​រ​រ​យៈ​ពេ​ល​៣​ឆ្នាំ ​ដែ​ល​គេ​បិ​ទ​ មិ​​ន​អោ​យ​ឡើ​ង​ ក​ម្ម​វិ​ធី​អ្វី​សោះ​ ធ្វើ​អោ​យ​ខ្ញុំ​ធ្លា​ក់​ដ​ល់​ចំ​ណុ​ច​​​សូ​ន្យ​ ​តែ​ខ្ញុំ​នៅ​តែ​ប​ន់​ព្រះ​ អោ​យ​ជួ​យ​នា​ងខ្ញុំ​ ​​ព្រោះ​គ្រួ​សា​រទាំ​ង​មូ​ល ​​គឺ​ខ្ញុំ​ជា​អ្ន​ក​​រ៉ា​ប់​រង​ ​តើ​មា​ន​អ្ន​ក​ណា​ ដែ​ល​យ​​ល់ ពី​​អា​រ​ម្មណ៍​​មួ​យ​នេះ​ ​!​ »។​

​អ៊ឹ​ម ​ជី​វ៉ា​ ​បា​ន​ពាំ​នាំ​ ​ស​ម្តី ​ឆៃ​លី​ ​ដា​ឡែ​ន​ ​ប​ន្ត​ថា​​«​​សូម​​និយា​យ​ តែ​ប៉ុ​​ណ្ណឹ​ង​បា​ន​ហើ​យ​ បើខ្ញុំ​​និ​យា​យ​ទៀ​ត ​នាំ​តែ​តា​រា​ស៊ិ​ច​ស៊ី​ មួ​យ​ចំ​នួ​ន​ថា ​ខ្ញុំ​ច្រ​ណែ​ន​គេ ​​»។ ​ ចំ​ណែ​ក​ព​ល​រ​ដ្ឋ​ នៅ​អា​ហរ​ដ្ឋ​អា​ម៉េរិក​​ ដើម​​កំណើ​ត​ខ្មែ​រ ​លោ​ក​ ដេ​វិ​ត​ ​ផ​ល​ ​ក៏​មា​ន​ប្រ​តិ​ក​ម្ម​ខ្លាំ​ង​ដែ​រ​ ​ដោ​យ​លោ​ក​និ​យា​យ​ថា​ ​តា​រា​ខ្មែ​រ​ឥ​ឡូ​វ​ស៊ិ​ច​ស៊ី​សា​ហា​វ​ជា​ង​ តា​រា​រ​ប​ស់​ អា​គាំ​ង​​ទៀត​​ មើ​ល​យូ​រ​​ៗ​ទៅ​ ដូ​ច​ម៉េ​ច​មិ​ន​ដឹ​ង​ទេ​ ​ស៊ិ​ច​ស៊ី​ជ្រុល ​​ស្ទើ​រ​ស្រា​ត​ទៅ​ហើយ​ ​​ខ្ញំ​ឆ្ង​ល់​ដ​ល់​ហើ​យ !៕​​ 

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា តារាសម្តែងស្រី ស៊ិចស៊ី ដេនីក្វាន់ បានរៀបចំពិធីខួបកំណើតឲ្យ ប្អូនប្រុសរបស់នាង យ៉ាងអធិកអធម កាលពីយប់មិញ។

បើក្រឡេកមើល ការស្លៀកពាក់របស់ កញ្ញា ដេនីក្វាន់ និងបងប្អូនរបស់នាង បានតែងខ្លួនជាព្រះនាង ក្នុងរឿងព្រេងតុក្កតា ដែលធ្វើឲ្យភ្ញៀវកិត្តិយសដក.ក ចំហរមាត់តែម្តង។ ហើយក្នុងនោះដែរ កញ្ញា ដេនីក្វាន់ បានស្លៀកនូវរ៉ូបវែងអន្លាយ ពាក់សក់ពណ៌លឿង ដោយថែមទាំងបញ្ចេញសាច់ទ្រូង ដ៏ទ្រលុកទ្រលន់ទៀតផង។

ចំពោះការលេងខ្លួន ក្នុងថ្ងៃខួបកំណើតរបស់ប្អូនប្រុស ដេនីក្វាន់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភាគច្រើន មិនសូវឃើញមានអ្នកណា តែងខ្លួនបែបព្រះនាងតុក្កតាបែបនេះទេ ក្នុងពិធីខួបកំណើត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload