​ម្តាយ​ឪពុក​ទទួល​ដំណេក​បាន​តិច ពេល​ដែល​កូនតូច​ចាប់ផ្តើម​ចេះ​វា​

សម្រាប់​ឪពុកម្តាយ​ដែល​មាន​កូនតូច ទើប​នឹង​រៀន​វា​រ ប្រាកដជា​ជួប​បញ្ហា​ដំណេក​។ ចំពោះ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ហាយ​ហ្វា “University of Haifa” បាន​រកឃើញថា ទារក​ដែល​ទើប​ចាប់ផ្តើម​ចេះ​វា តែង​ភ្ញាក់​ពី​ដំណេក​ជា​ញឹកញាប់ នៅពេល​យប់ ជាង​ពេល​ពួកគេ​ពុំ​ទាន់​ចាប់ផ្តើម​វារ​។​​លទ្ធផល​នេះ បានមក​ពី​ការពិនិត្យ​តាមដាន​ទារក​សុខភាព​ល្អ ចំនួន ២៨​នាក់ រៀងរាល់ ២-៣​សប្តាហ៍​ម្តង ដោយ​ទារក​ត្រូវ​ត្រួតពិនិត្យ​ពី​អាយុ ៤-៥​ខែ រយៈពេល ១១​ខែ​។

ដើម្បី​តាមដាន​គំរូ​ការ​គេង​របស់​ទារក ក្រុម​អ្នកស្រាវជ្រាវ​ប្រើប្រាស់​ឧបករណ៍​តាមដាន​ដំណេក Acti Graph បន្ថែម​ពីលើរ​បាយ​របស់​ម្តាយ​ឪពុក ពី​កំណត់ត្រា​ប្រចាំថ្ងៃ និង​កម្រង​សំនួរ ព្រមទាំង​ថត​វីដេអូ​សកម្មភាព​និង​ដំណើរ​វិវឌ្ឍន៍​នៃ​ការ​វារ​ប់ទា​រក​ផង​ដែរ​។​​ដោយសារ​ទារក​ភាគច្រើន ចាប់ផ្តើម​វា នៅ​អាយុប្រមាណ ៧​ខែ វា​ក៏​ជា​ពេល​ដែល​ទារក​ចាប់ផ្តើម​ភ្ញាក់​ពី​គេង ជា​មធ្យម ១,៥៥-១,៩៨​ដង ក្នុង​មួយ​យប់ ដោយ​ពេល​ភ្ញាក់​ម្តង ស៊ី​ពេល​ប្រមាណ ១០​នាទី ដែល​ធ្វើឲ្យ​ឪពុក​ម្តាយត្រូវ​ភ្ញាក់ដែរ​។ ទោះបីយ៉ាងណា ឪពុកម្តាយ​មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ក្នុង​រយៈពេល​បី​ខែ គិត​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម​ចេះ​វា ទារក​នឹង​ត្រឡប់​ទៅ​រក​ទម្លាប់​ការ​គេង ដូច​ពេល​មុន​វិញ​។​​

យោង​តាម​វេជ្ជបណ្ឌិត ឌី​ណា កូ​ហេន (Dina Cohen) ដែល​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ បានឲ្យដឹងថា “​វា​អាច​ទៅរួច​ថា ការ​វារ ដែល​មាន​ការប្រែប្រួល​ដ៏​ខ្លាំង និង​ការប្រែប្រួល​ផ្នែក​ផ្លូវចិត្ត ក្នុង​ការវិវត្តន៍​របស់​ទារក អាច​បង្កើន​កម្រិត​ការ​ភ្ងាក់​ពី​ដំណេក ដែល​វា​ជះ​ឥទ្ធិពល​ដល់​លទ្ធភាព​ក្នុង​ការ​ដាក់​កម្រិត​ខ្លួនឯង​របស់​ក្មេង​តូច និង​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​មួយរយៈ ដែល​បង្ហាញឲ្យឃើញតា​មរយៈ​ការ​ភ្ញាក់ពីគេង​ញឹកញាប់​”៕​

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ​ម្តាយ​ឪពុក​ទទួល​ដំណេក​បាន​តិច ពេល​ដែល​កូនតូច​ចាប់ផ្តើម​ចេះ​វា​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: