​ព្រឹត្តិការណ៍​ WWDC 2015 បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ថ្មី​ iOS 9

កាល​ពី​យប់​ម្សិលមិញ​ នៅ​ថ្ងៃ​ទី ០៨ ខែ មិថុនា ក្នុង​ព្រឹត្តិការណ៍​ WWDC 2015 បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ថ្មី​គឺ​ iOS 9 សម្រាប់​ iPhone, iPad និង​ iPod touch។ មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​បាន​ដឹង​ច្បាស់​ថា​តើ OS ថ្មី​នេះ​អាច​ប្រើ​បាន​លើ​ iPhone,​ iPad ឫ​ iPod touch ម៉ូដែល​បាន​ឫ​ទេ។ ជា​ការ​ពិត​ណាស់​គឺ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​និយាយ​តៗ​គ្នា​ថា iOS 9 គឺ​មិន​អាច​ប្រើប្រាស់​លើ​ iDevices ម៉ូដែល​ចាស់ៗ​បាន​ទេ ​ដូចជា​ iPhone 4s, iPad 2 និង​ iPod touch ជំនាន់​ទី​ប្រាំ​ជា​ដើម។
យ៉ាងណា​មិញ​​ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​គឺ​អាច​ដំណើរ​ការ​បាន​គ្រប់​ឧបករណ៍​ដែល​​ Support ជា​មួយ​នឹង​ iOS 8​ ដូច​ជា​ iPhone 4s និង iPod touch 5G ក៏​អាច​ដំណើរ​ការ​បាន​ដែរ។ ដើម្បី​កាន់​តែ​ជាក់​ច្បាស់​សូម​មើល​​ម៉ូដែល​ខាង​ក្រោម​​ថា​តើ​ម៉ូដែល​ណាខ្លះ ​ដែល​អាច​ដំឡើង​​ទៅ​កាន់​ iOS 9 Bet​a​ បាន៖
iPhone
iPhone 6 Plus, iPhone 6, iPhone 5s, iPhone 5c, iPhone 5 ។
iPad
iPad Air 2, iPad Air, iPad 4, iPad 3, iPad mini 3, iPad mini 2, iPad mini។
iPod
iPod touch 5th-gen៕


អត្ថបទដោយៈ សូររីកា
ប្រភព៖ theverge


  • ​ព្រឹត្តិការណ៍​ WWDC 2015 បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ថ្មី​ iOS 9已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: