Man Utd គ្រោង​ចំណាយ​១០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​៣​រូប​បន្ថែម​នៅ​ខែ​មករា

​ក្រោយ​ពី​ក្លឹប​ Man Utd ធ្លាក់​ចេញ​ពី​ក្រប​ខណ្ឌ​ UEFA Champion League ពេល​នេះ​គ្រូ​បង្វឹក​លោក​ Van Gaal កំពុង​ត្រូវ​ការ​ឈ្នះ​ពាន​ English Premier League ឬ​ក៏​ Europa League ដើម្បី​រក្សា​តំណែង​របស់​លោក​បាន​ដូច​នេះ​លោក​គ្រោង​ចំណាយ​បន្ថែម​១០០​លាន​ផោន​នៅ​ខែ​មករា​ខាង​មុខ​ដើម្បី​ទិញ​កីឡាករ​៣​រូប​ដើម្បី​បំពេញ​កង្វះ​ខាត​របស់​ក្រុម​ ។

ខណៈ​តាម​សារព័ត៌មាន​ Daily Express បាន​បញ្ជាក់​ថា​ក្លឹប​ Man utd ចាប់​អារម្មណ៍​លើ​កីឡាករ​ពីរ​រូប​របស់​ Everton គឺ​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku និង​ខ្សែ​ការពារ​ខាង​ស្ដាំ​ John Stone ដោយ​ឡែក​កីឡាករ​ដែល​ Man Utd ចង់​បាន​មួយ​ទៀត​នោះ​គឺ​ខ្សែ​ការពារ​​របស់​ក្លឹប​ Southampton គឺ​កីឡាករ​ Ryan Bertrand  ។

បើ​យោង​តាម​សារព័ត៌មាន​ខាង​លើ​ដដែល​បាន​សន្និដ្ឋាន​ថា​កីឡាករ​ Lukaku និង​ Stone មាន​តម្លៃ​ប្រមាណ​៨៤​លាន​ផោន​ ខណៈ​ចំពោះ​ខ្សែ​ការពារ​ Southamptonកីឡាករ​ Bertrand មាន​តម្លៃ​ប្រមាណ​ជា​១៦​លាន​ផោន​ ។

គួរ​បញ្ជាក់​ថា​ក្នុង​១០​ប្រកួត​ចុង​ក្រោយ​នេះ​ Man Utd ធ្វើ​មិន​បាន​ល្អ​នោះ​ទេគឺ​​ឈ្នះ​​៣​ប្រកួត​ ស្មើ៤​ប្រកួត និង​ចាញ់​៣​ប្រកួត​ ហើយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​តែ​៩​គ្រាប់​ប៉ុណ្ណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man Utd គ្រោង​ចំណាយ​១០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​៣​រូប​បន្ថែម​នៅ​ខែ​មករា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: