អធិការ​ស្រុក​និង​រង​អាវុធហត្ថ​ស្រុក នាំ​យក​ថវិកា​៨លាន​រៀល ទៅ​ចូល​បុណ្យ​សព​ទាហាន​ចំនួន​២​នាក់ ក្រោយ​ទទួល​មរណភាព​ដោយ​ជំងឺ

អធិការ​ស្រុក​និង​រង​អាវុធហត្ថ​ស្រុក នាំ​យក​ថវិកា​៨លាន​រៀល ទៅ​ចូល​បុណ្យ​សព​ទាហាន​ចំនួន​២​នាក់ ក្រោយ​ទទួល​មរណភាព​ដោយ​ជំងឺ



​ឧ​ត្ត​រ​មានជ័យ ៖ ​ក្រោយពី​មាន​មន្ត្រី​យោធា​២​នាក់ បាន​ទទួល​មរណភាព កាល​វេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក​អន្លង់វែង​និង​សហការ​ជាមួយ​ក្រុមការងារ ស អ ក ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​សមាគម​អតីត​យុវ​ជនកម្ពុជា​ខេត្ត​និង​លោក​អនុសេនីយ៍ឯក ខៀវ ផន មេបញ្ជាការ​រង​ អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ការងា​រ​.​ស​.​អ​.​ក​.​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក និង​លោក​វង្ស​ភ័​ក្រ មេឃុំ​អន្លង់វែង ចុះ​សួរ​សុខទុក្ខ​នឹង​នាំ​យក​ថវិកា​បេឡា​សហ​សង្គ្រោះ ទៅ​ចែក​ជូន​ដល់​គ្រួសារ​សព ឈ្មោះ ឡា​ច ដន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ថវិកា​៤០០០០០០​រៀល​នឹង​ទី​២​ឈ្មោះ គង់ វ៉ាន់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជប់ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ថវិកា​៤០០០០០០​រៀល​ជា​ខេត្ត និង​លោ​សហការ​ ជាមួយ​សមាជិក ស​.​អ​.​ក ស្រុក បាន​នាំ​យក​វិការ​៨០០០០០០​រៀល​ទៅ​ជូន​គ្រួសារ អតីតមន្ត្រី​យោធា​២​នាក់ ក្រោយពី​បានទទួល​មរណភាព​ដោយសារ​ជំងឺ​កន្លងទៅ​ថ្មីៗ​នេះ។

អំណោយ​និង​ថវិកា​ចំនួន​៨.០០០០០០​លាន​រៀល​នេះ​ត្រូវ​បាន​ប្រគល់​ជូន គ្រួសារ​នៃ​សព​។ ថ្លែង​ក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ទោ​ស៊ីម វ​ណ្ណះ និង​ជា​ប្រធាន ស អ ក ស្រុក​បាន មានប្រសាសន៍ថា ការ​នាំ​យក​ថវិកា​រម​ក​ជូន​ថ្ងៃនេះ​គឺ​ជា​ការ​ជួយ​សម្រួល​និង​ការ​រួមចំណែក​រំលែក​ទុក្ខ ក៏ដូចជា​ការ​លំបាក​របស់​ក្រុម​គ្រួសារ​សព ខ​ណៈ​ពេល​ដែល​កំពុង​ជួប​បញ្ហា​ចំពោះ​មុខ​។ ការបាត់បង់ លោក ឡា​ច ដន​និង​លោក គង់ វ៉ាន់ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​រូប មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​នៅ​រស់ មន្ត្រី​យោធា​រូប​នេះ​ក៏បាន​ពលី​កម្ម ជាច្រើន​ក្នុង​ការងារ​កងទ័ព ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​សំណាក់ សត្រូវ​ឈ្លានពាន ដើម្បី​ជាតិ​មាតុភូមិ​ផង​ដែរ៕