Pey Pey Dy​ចំអក​បញ្ឆិតបញ្ឆៀង​ឲ្យ​ព្រីម លីហ្សា ដែល​អួតខ្លួន​​ថា ​ប្រើ​សុទ្ធ​របស់​Brand

Pey Pey Dy​ចំអក​បញ្ឆិតបញ្ឆៀង​ឲ្យ​ព្រីម លីហ្សា ដែល​អួតខ្លួន​​ថា ​ប្រើ​សុទ្ធ​របស់​Brand



ភ្នំពេញ ​៖ ​មិន​ដឹង​ថា​ចង់​និយាយ​បញ្ឆិតបញ្ឆៀង​សំដៅ​រិះគន់​លើ​តារា​ស្រី​កញ្ញា ព្រីម លីហ្សា ឬ​មនុស្ស​ណា​ម្នាក់​ទេ​ ស្រាប់តែ​សុខ​ៗ​តារា​ប្រុស ប៉ី​ប៉ី ឌី បាន​បញ្ចេញ​អារម្មណ៍​បែប​សើច​ចំអក​លើ​បុគ្គល ​ដែល​និយម​បង្អួត​សម្ញែង​ការប្រើប្រាស់​សម្ភារៈ​មានត​ម្លៃ​ថ្លៃ​ៗ​(Brand)។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ប្រុស ប៉ី​ប៉ី ឌី បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ ដោយ​និយាយ​បែប​ចំអក​បញ្ឆិតបញ្ឆៀង​លើ​នាង ព្រីម លីហ្សា ថា​ «សព្វថ្ងៃ​មិនចេះ​ប្រើ​របស់​អន់ៗ​ឬ​ថោកៗ​ទេ ​ព្រោះ​វា​អត់​សក្ដិសម​ជា​មួយ​តម្លៃ​ខ្លួន​នោះ​ទេ​ ហើយ​សូម្បីតែ​ខោ អាវ និង​សម្ភារៈ​នៅក្នុង​ខ្លួន​មួយ​ចំនួន​គឺ​ប្រើ​សុទ្ធសឹងតែ​របស់ Brand មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ឯណោះ»។

តារា​សម្តែង​ និង​ជា​តារា​ហ្វេ​ស​ប៊ុ​ក ប៉ី​ប៉ី ឌី បាន​បន្ត​ថា «សម្រាប់​របស់របរ​ប្រើប្រាស់​នៅក្នុង​បន្ទប់ទឹក​ក៏​ប្រើ​សុទ្ធ​របស់ Brand មានតម្លៃ​រហូតដល់​ទៅ​រាប់ពាន់​ដុល្លារ​ផងដែរ»។ តាមរយៈ​សម្តី​នេះ​មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បានដាក់​ការ​សន្និដ្ឋាន​ថា ទំនង​អាច​តារា​ប្រុស ប៉ី​ប៉ី ឌី ចង់​និយាយ​សំដៅ​រិះគន់​ និង​ចំអក​ឲ្យ​តារា​ស្រី​នាង ព្រីម លីហ្សា ម្នាក់​ប៉ុណ្ណោះ ​ព្រោះថា កន្លងមក​នាង​តែងតែ​និយាយ​អួត​ពី​ការប្រើប្រាស់​សម្ភារៈ​ម៉ាក​ល្បីៗ​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​។​

ដោយឡែក​កាលពី​ថ្មីៗ​នេះ​នាឱកាស​ចូលរួម​ពិធី​មង្គលការ​របស់​តារា​ប្រុស​ឌី​ជេ រតនា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កញ្ញា ព្រីម លីហ្សា​បាន​បញ្ចេញ​ឈុត​សម្លៀក​បំពាក់​ ដែល​ខ្លួន​នាង​អះអាងថា​មានតម្លៃ​ថ្លៃ​កប់​ពពក​មាន​រហូតដល់​ទៅ​១​ម៉ឺន​ដុល្លារ​ឯណោះ ​សម្រាប់​មួយ​ឈុត​ ដែល​នាង​ស្លៀកពាក់​នោះ។ ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នានេះ​ក៏​មាន​ទស្សនិកជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​រិះគន់​លើ​តារា​ស្រី ព្រីម លីហ្សា ថា​ជា​តារា​ដែល​ពូកែ​ខាង​អួតខ្លួន។

សូមបញ្ជាក់ថា កញ្ញា ព្រីម លីហ្សា ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា តារា​ស្រី​មួយ​ដួង​ដែល​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហា​ ប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ។ មិនតែប៉ុណ្ណោះ​នាង​ក៏​មាន​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ​ឲ្យ​មហាជន​ទស្សនា មិន​ចេះ​ជិនណាយ​ដែរ៕

Pey Pey Dy​ចំអក​បញ្ឆិតបញ្ឆៀង​ឲ្យ​ព្រីម លីហ្សា ដែល​អួតខ្លួន​​ថា ​ប្រើ​សុទ្ធ​របស់​Brand

Pey Pey Dy​ចំអក​បញ្ឆិតបញ្ឆៀង​ឲ្យ​ព្រីម លីហ្សា ដែល​អួតខ្លួន​​ថា ​ប្រើ​សុទ្ធ​របស់​Brand