គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៦ ខែឧសភា​កើតឡើង​៥​លើក​ពុំ​មាន​អ្នក​ស្លាប់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៦ ខែឧសភា​កើតឡើង​៥​លើក​ពុំ​មាន​អ្នក​ស្លាប់



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៥​លើក (​យប់ ) ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ ប៉ុន្តែ​រង​របួស​ធ្ងន់ ៥​នាក់ ( ស្រី ១​នាក់ ) និង​របួសស្រាល ៦​នាក់ ( ប្រុស )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក ,​និង​ស្រវឹង ២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់ ( យប់ )។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវ​ខេត្ត – ក្រុង ចំនួន ៥​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក និង​រថយន្ត​ធុន​តូច ២​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹង​ថា ខេត្ត​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​កំពង់ចាម ២​លើក របួស ៤​នាក់ ( ស្រី ១​នាក់ ) និង​ខេត្ត​ប៉ៃលិន ១​លើក របួស ៦​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែរ​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤៧៥៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២០០៦​គ្រឿង និង​ពិន័យ​សរុប ២៧២៩​គ្រឿង៕