ព្រះសង្ឃ​១​អង្គ​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​ដោយ​រោគ​ប្រចាំ​កាយ​មើល​ពុំជា

ព្រះសង្ឃ​១​អង្គ​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​ដោយ​រោគ​ប្រចាំ​កាយ​មើល​ពុំជា



បន្ទាយមានជ័យ ៖ ព្រះសង្ឃ​មួយ​អង្គ​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​ដោយ​រោគ​ប្រចាំ​កាយ​មើល​ពុំជា​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច វត្ត​ត្របែក ភូមិ​ត្របែក ឃុំ​ឫស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​ចង.ក សម្លាប់​ខ្លួន​នោះ​មានឈ្មោះ​ឈី​ម ខុប អាយុ​២៦​វស្សា រស់​នៅ​ក្នុង​ភូមិ​គោក​ធំ ឃុំ​ឬ​ស្បូវ ស្រុក​ព្រះ​នេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ​ព្រះសង្ឃ​នោះ​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​មើល​ពុំជា​ក៏​កើតមាន​គំនិត​ខ្លី​រត់​ទៅ​ចង.ក នៅ​លើ​អំពិល​ខាងកើត​ព្រះវិហារ​មាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ កម្ពស់​ពី​ដី​ប្រវែង​១​ម៉ែត្រ​ហើយ​មុន​និង​ចង.ក សម្លាប់​ខ្លួន​នោះ​ព្រះសង្ឃ​អង្គ​នេះ​បាន​ទុក​កូន​សំបុត្រ​មួយ​នៅ​លើ​ក្បាល​ដំណេក​សរសេរ​ថា ​កូន​សូម​លា​ហើយ​មិនបាន​នៅ​ថែរក្សា​ញោម​ប្រុស​ស្រី​បន្ត​ទៅ​ទៀត​ឡើយ​ដោយសារ​អាត្មា​ស៊ូ​ទ្រាំ​ និង ​ជំងឺ​ប្រចាំ​កាយ​បន្ត​ទៅ​មិនបាន​ទើប​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​យ៉ាង​ដូច្នេះ​។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​លុះ​ម៉ោង​៦​ព្រះ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ក៏បាន​ប្រទះឃើញ​ព្រះសង្ឃ​អង្គ​នេះ​ចង.ក សម្លាប់ខ្លួន​នៅ​និង​ដើម​អំពិល​ក៏​នាំគ្នា​ដាក់​ចុះ​មក​ដី​រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព​។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា សង្ឃ​អង្គ​នេះ​ពិតជា​ស្លាប់​ដោយ​ចង.ក ពិតប្រាកដ​មែន។សព​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែ​ម្តង៕