បុរស​ម្នាក់​ត្រូវ​គេ​ជេរ​ពេញ​ Facebook ព្រោះ​បន្ទោរបង់​លាមក​ដាក់​ធុង​ជ័រ​លើ​រថយន្ត​ក្រុង

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ទើប​តែ​បាន​បង្ហោះ​នូវ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​វ័យ​ក្មេង​ម្នាក់​អង្គុយ​បន្ទោរ​បង់​លាមក​​ដាក់​ក្នុង​ធុង​ជ័រ​នៅ​លើ​រថយន្ត​ក្រុង ធ្វើ​ខ្លួន​ដូចជា​កំពុង​តែ​អង្គុយ​ក្នុង​បង្គន់​​ហាក់​មិន​ខ្វល់​ខ្វាយ​ពី​អារម្មណ៍​អ្នក​នៅ​ជុំ​វិញ​សោះ​ឡើយ ។

នៅ​ក្នុង​វីដេអូ​នោះ​ បុរស​ម្នាក់​នេះ​ស្រាត​ខោ​អង្គុយ​បន្ទោរ​បង់​លាមក​​​ហាក់​គ្មាន​ការ​ខ្មាស​អៀន​អ្នក​ជុំវិញ​ខ្លួន​បន្តិច​សោះ ចំណែក​ឯ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​ក្រុង​ជាមួយ​បុរស​អគតិ​ម្នាក់​នេះ​វិញ​បាន​ត្រឹម​តែ​ហួស​ចិត្ត ខ្ទប​ច្រមុះ និង​ដើរ​ចេញ​តែ​ប៉ុណ្ណោះ។

ក្រោយ​វីដេអូ​ត្រូវ​បាន​បង្ហោះ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម Facebook ​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ ចំពោះ​បុរស​ម្នាក់​នេះ​នូវ​សកម្មភាព​ដ៏​​ស្មោក​គ្រោក គ្មាន​ពាក្យ​នឹង​បរិយាយ​ ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ទីតាំង​កើត​មាន​រឿង​នេះ ក៏​ដូចជា​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​បុរស​ម្នាក់​នេះ មិន​ត្រូវ​បាន​គេ​​បង្ហាញ​នោះ​ទេ៕

ទស្សនា​វីដេអូ

ប្រែ​​សម្រួល ៖ ជលស័យ


  • បុរស​ម្នាក់​ត្រូវ​គេ​ជេរ​ពេញ​ Facebook ព្រោះ​បន្ទោរបង់​លាមក​ដាក់​ធុង​ជ័រ​លើ​រថយន្ត​ក្រុង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: