៩០វិនាទី បង្ហាញ​ពី​ឥទ្ធិពល​​របស់​មនុស្ស​ពេញវ័យ​ ទៅ​លើ​ចិត្ត​គំនិត​របស់​កុមារ

វីដេអូ​អប់រំមួយ ក្រោម​ចំណង​ជើង​ថា “Children see. Children do”បាន​ពញ្ញាក់​ស្មារតី​សាធារណជន​ទូទ​ាំង​សកល​លោក ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ថា កុមារ​ជា​រឿយៗ​តែ​ង​ធ្វើ​ត្រាប់​តាម​នូវ​អ្វី​ដែល​ពួក​គេ​ឃើញ​ពី​បរិយាកាស​ខាង​ក្រៅ​ ជា​ពិសេស​ពី​មនុស្ស​ដែល​ពួកគេ​​ចាត់​យក​ជា​គំរូ។

វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​​អង្គភាព NAPCAN (Australia’s National Association for the Prevention of Child Abuse and Neglect) តាំង​តែ​ពី​ឆ្នាំ២០០៩ តែ​គុណប្រយោជន៍​នៃ​វីដេអូ​នេះ​ បាន​ទៅ​បញ្ជ្រាប​ចូល​ក្នុងផ្នត់​គំនិតមនុស្ស​ជាច្រើន យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​កំពុង​បន្ដ​សាយភាយ​ទៅកាន់​បណ្ដា​ជន​ដទៃ​ទៀត​ឲ្យ យកចិត្ត​ទុកដាក់​លើ​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដើម្បី​ធានា​បាន​ថា​ ក្មេងៗ​មិន​ចម្លង​យក​ពុម្ព​អាក្រក់​ពី​​ចរិត​លក្ខណៈ របស់​យើង។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ហើយ​ប្រសិន​បើ​លោកអ្នក​គិត​ថា​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ សូម​ចែករំលែក​ទៅ​ដល់​មិត្តភ័ក្ដិ​អ្នក ពិសេស​អ្នក​ដែល​​មាន​ភារៈ​ជា​ឪពុក​ម្ដាយ​នៃ​កូន​តូច៖

ដោយ៖ NEA


  • ៩០វិនាទី បង្ហាញ​ពី​ឥទ្ធិពល​​របស់​មនុស្ស​ពេញវ័យ​ ទៅ​លើ​ចិត្ត​គំនិត​របស់​កុមារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: