ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ការ​អោយ​អំណោយ​ពិត​ជា​រឿង​​ដ៏​ល្អ​មួយ​ ដែល​វា​បាន​​បង្ហាញ​ពី​ទឹក​ចិត្ត​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ ។ តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា​ នា​ពេល​ចូល​ឆ្នាំ​នេះ​ អ្វី​ដែល​គួរ​អោយ​ និង​ អ្វី​ដែល​មិន​គួរ​អោយ​ផង​ដែរ​, ដោយ​យើង​លើ​​ប្រពៃណី​និង​វប្បធម៌​របស់​ចិន​ ។ ហើយ​ខាង​ក្រោម​នេះ​ ជា​របស់​ទាំង​១០​យ៉ាង​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ជា​អំណោយ​ជូន​នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ទេ​ ៖

ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

១.ផ្កា​ដែល​បាន​​កាត់ (ជាពិសេស​ពណ៌​ស) ៖

ផ្កា​ដែល​បាន​កាត់​រួច​យក​មក​តុប​តែង ឬ ធ្វើ​ជា​កម្រង​ផ្កា​ ដែល​វា​ជា​ទូ​ទៅ​ត្រូវ​បាន​គេ​យក​​​ប្រើ​ប្រាស់​ក្នុង​ពិធី​បុណ្យ​សព​ ។ ដូច​នេះ​ការ​ដែល​អោយ​អំណោយ​ជា​ផ្កា ជាពិសេស​ផ្កា​ពណ៌​ស​នេះ​ គឺ តំណាង​អោយ​ភាព​អពមង្គល​​​ ដែល​អ្នក​ត្រូវ​ជៀស​វាង​ ។

ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

២​.វត្ថុ​ស្រួច​ ៖

នៅ​ពេល​ដែល​អ្នក​អោយ​វត្ថុ​អ្វី​ដែល​ស្រួច​ទៅ​កាន់​នរណា​ម្នាក់​ នេះ​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ចង់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​គេ​ ។ ប្រជាជន​ចិន​តែង​និយាយ​ថា​ ៖ កាត់​មួយ​ឆូត​ វា​នឹង​ក្លាយ​ជា​២ផ្នែក​ ។

៣.ចំនួន​ស្មើ​ ៤​ ៖

លេខ​បួន​ក្នុង​ភាសា​ចិន​ ត្រូវ​បាន​ប្រកប​ថា​  (四 sì /srr/) ស្រដៀង​នឹង​ពាក្យ​ថា​ ស្លាប់ (死 sǐ) ។ ចឹង​ហើយ​បាន​ជា​ចិន​តែង​តែ​មិន​ចង់​មាន​អ្វី​ដែល​ជា​លេខ​៤​នោះ​ទេ សូម្បី​តែ​ជាន់​ទី​៤​នៃ​សណ្ឋាគារ​ខ្លះ​​ ក៏​ត្រូវ​បាន​គេ​ដាក់​ថា​ជា​ជាន់​ទី​៨​មក​ជំនួស​វិញ​ផង​ដែរ​ ។

ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

៤.ស្បែក​ជើង​ ៖

វា​ជា​គំនិត​មួយ​មិន​ល្អ​សោះ​ឡើយ​បើ​សិន​ជា​អ្នក​ចង់​អោយ​ស្បែក​ជើង​ជា​អំណោយ​នា​ពេល​ចូល​ឆ្នាំ​ចិន​នេះ​​ ព្រោះ​ពាក្យ​នេះ​ (鞋 xié /syeah/) អាន​ទៅ​ដូច​នឹង​ពាក្យ​ថា​ សំណាង​អាក្រក់​ឬ​បិសាច​ (邪 xié) ចឹង​ហើយ​បាន​ជា​ស្បែក​ជើង​ជា​របស់​ដែល​អ្នក​មិន​គួរ​អោយ​នោះ​ទេ​ ។

៥.កន្សែង​ ៖

ប្រជាជន​​ចិន ជា​ទូទៅ​តែង​ជូន​កន្សែង​ដៃ នៅ​ពេល​ចប់​ពិធី​បុណ្យ​សព ដែល​ជា​សញ្ញា​នៃ​ពាក្យ​ថា​លា​គ្មាន​លា​រហូត​ហើយ​ ។ ដូច​នេះ​ការ​ជូន​កន្សែង​ដៃ​ដល់​នរណា​ម្នាក់ ជា​សារ​ដែល​មាន​ន័យ​ថា អ្នក​ចង់​បែក​ពី​គេ​រហូត និង​ កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង​ទាំង​ឡាយ​ដែល​មាន​ ។

៦.នាឡិកា ​៖

ក្នុង​ភាសា​ចិន​ ពាក្យ​ថា​ អោយ​នាឡិកា​ និយាយ​ទៅ​ (送钟 sòng zhōng /song jong/) ដែល​វា​ដូច​ណាស់​នឹង​ពាក្យ​ បាន​ចូល​រួម​ពិធី​បុណ្យ​សព​ (送终 sòng zhōng) ។

៧.ផ្លែ​សារី​ ៖

ការ​អោយ​អំណោយ​ជា​ផ្លែ​ឈើ​ពិត​ជា​រឿង​មួយ​ដ៏​ប្រពៃ​ តែ​ដោយ​សារ​ការ​ប្រកប​ពាក្យ​នេះ​(梨 lí /lee/)  វា​ដូច​នឹង​ពាក្យ​ចាក​ចេញ​(离 lí) ​ ​ដែល​នាំ​អោយ​ការ​អោយ​អំណោយ​​ផ្លែ​សារី​នេះ​ជា​រឿង​ដែល​មិន​គួរ​កើត​មាន​ ។

៨.ឆត្រ​ ៖

ដូច​គ្នា​ដែរ​ ពាក្យ​ថា​ឆត្រ​ (伞 sǎn /san/) នេះ​មាន​សំឡេង​ដូច​ពាក្យ​ថា​ បែក​គ្នា​ (散 sàn) ។ បើ​សិន​ជា​អោយ​វា​ទៅ​នរណា​ម្នាក់​ វា​ហាក់​ដូច​មាន​ន័យ​ថា​ ទំនាក់​ទំនង​នេះ​នឹង​ត្រូវ​បែក​ចែក​ ។

៩.​ពណ៌​ ស&ខ្មៅ

ពណ៍​ទាំង​ពីរ​ខាង​លើ​នេះ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​សំខាន់​ក្នុង​ពិធី​បុណ្យ​សព​នរណា​ម្នាក់​ ដែល​វា​ផ្ទុយ​ពី​ពណ៌​សំណាង​របស់​ចិន​ គឺ​ពណ៌​ក្រហម ។

ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

១០.កញ្ចក់​ ៖

មិន​ថា​ប្រជាជន​នៅ​ចិន​ ឬ​ នៅ​អាស៊ី​នោះ​ទេ​ អំណោយ​ជា​កញ្ចក់​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ ព្រោះ​គេ​​មាន​ជំនឿ​ថា​ វា​ជា​វត្ថុ​ទាក់​ទាញ​ខ្មោច​ព្រាច​បិសាច​ បូក​ផ្សំ​នឹង​វា​ជា​របស់​ងាយ​បាក់​បែក​ ដូច​នេះ​កញ្ចក់​មិន​មែន​ជា​របស់​ដែល​ត្រូវ​ជូន​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ទេ​ ។​​​​

ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ចូល​ឆ្នាំ​ចិន​​នេះ​ ដឹង​ថា​មិន​គួរ​អោយ​អំណោយ​អ្វី​ខ្លះ​ទេ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: