លោក​អូបាម៉ា​និង​ប្រធានា​ធិបតី​ម៉ិក​ស៊ិក​ពិភាក្សា​គ្នា​ដើម្បី​ប្រឆាំង​ទៅ​នឹង​ថ្នាំ​ញៀន

U.S៖ លោក​បារ៉ាក់​អូ​បាម៉ា​និង​ប្រធានា​ធិបតី​ម៉ិកស៊ិក​លោក Enrique Pena Nieto ​បាន​ពិភាក្សា​គ្នា​ទៅ​ លើ​ជន​អន្តោប្រវេសន៍ ​មក​ពី​អាមេរិក​កណ្តាល​និង​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផលិត​ថ្នាំញៀន ​ហេរ៉ូអ៊ីន ​ក្នុង​អំឡុង​ពេល​នៃ​ការ​ហៅ​ទូរស័ព្ទ​ មក​កាន់​សេត​វិមា​ន​ នេះ​បើ​យោង​ទៅ​លើ​ការ​ចុះ ​ផ្សាយ​ពី​គេហទំព័រ​Chanel News Aisa។​
សេត​វិមាន​បាន​និយាយ​ថា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​លោក​ប្រធានា​ធិបតី​ម៉ិក​ស៊ិក​លោក Enrique Peña Nieto ​បាន​ពិភាក្សា​គ្នា​ទៅ​លើ​ជន​អន្តោប្រវេសន៍​មក​ពី​អាមេរិក​កណ្តាល​និង​កា​រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផលិត​ហេរ៉ូអ៊ីន​ក្នុង​អំឡុង​ពេល​ការ​ហៅ​ទូរស័ព្ទ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទៅ​កាន់​ទៅ​កាន់​ទីក្រុង​ វ៉ាស៊ីន​តោន​។សេត​វិមាន​អាមេរិក​ បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​« មេដឹក​នាំ​នឹ​ង​ប្តេជ្ញា​ ចិត្ត​ដើម្បី​បន្ត​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ដោះ​ស្រាយ​ប​ញ្ហា​ការធ្វើ​ចំណាក​ស្រុក​ មិន​ទៀង​ទាត់​ពី​អាមេរិក​ កណ្តាល​»។ ក្នុង​នោះ​ផង​ដែរ​ មេដឹក​នាំ​តំណាង​ប្រទេស​មហា​សេដ្ឋកិច្ច​ទាំង​ពីរ ​បាន​សន្យា​ថា ​នឹង​បង្កើន​កិច្ចសហកា​ររ​វាង​ប្រទេស​ទាំង​ពីរ ​ដើម្បី​កាត់​បន្ថយ​ការ​ផលិត​និង​ការប្រើប្រាសថ្នាំញៀន។គួររំលឹកផងដែរថា ម៉ិកស៊ិកគឺជាប្រទេសមួយដែលនៅជាប់នឹងសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសដែលមាននូវក្រុមជនងងឹត រត់ពន្ធគ្រឿងញៀនច្រើនជាងគេបង្អស់នៅលើពិភពលោកផងដែរ៕
លោក​អូបាម៉ា​និង​ប្រធានា​ធិបតី​ម៉ិក​ស៊ិក​ពិភាក្សា​គ្នា​ដើម្បី​ប្រឆាំង​ទៅ​នឹង​ថ្នាំ​ញៀន

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com