បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​

6 Videos


កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលរស់នៅខេត្ត Anhui ភាគខាងកើតនៃប្រទេសចិន បានបង្កើត នូវនាវាមុជទឹកខ្នាតតូចមួយ ដែលមានសមត្ថភាពអាចបើកបានក្នុងល្បឿនដល់ទៅ ១២ គីឡូម៉ែត្រ ក្នុងមួយម៉ោង (7 Nautical miles per hour) ។ នាវាមុជទឹកដែលសាងឡើងដោយដៃនេះ ក៏ទទួលបានអាជ្ញាប័ណ្ណក្នុងការអនុញ្ញាតឲ្យស្ថាបផងដែរ ។

បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​

បុរសដ៏ពូកែខាងលើនេះ មានឈ្មោះថា Zhang Shengwu មានអាយុ ៥១ ឆ្នាំ ហើយគាត់ជាអ្នក ជំនួញម្នាក់ ហើយលោកជាមនុស្សដែលចូលចិត្តធ្វើការងារលើការបង្កើតថ្មី ។ ថ្ងៃមួយ បន្ទាប់ពីគាត់ បានមើលការផ្សាយមួយរបស់ទូរទស្សន៍ ដែលនិយាយពីនាវាមុជទឹកនោះ គាត់ក៏សម្រេចចិត្តថា នឹងបង្កើតនាវាមុជទឹកមួយដោយខ្លួនឯងដែរ បើទោះជាមានការប្រឆាំងពីប្រពន្ធគាត់យ៉ាងណាក្ដី ។

បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​

លោក Zhang បានចំណាយពេលប្រមាណ ២ ខែ ដើម្បីបញ្ចប់នាវាមុជទឹករបស់លោក ដែលវាមាន ប្រវែងដល់ទៅ ៦ ម៉ែត្រ ដោយមានអង្កត់រង្វង់ក្នុងនាវា ប្រវែង ៦០ សង់ទីម៉ែត្រនិង មានកម្ពស់ ១,៥ ម៉ែត្រផងដែរ ។ លោក Zhang បានទទួលស្គាល់ថា លោកមិនបានតម្លើងឧបករណ៍សម្រាប់ផ្គត់ផ្គង់ដល់ដំណើរការ អុកស៊ីសែនឲ្យបានត្រឹមត្រូវឡើយ ដោយសារតែមិនមានចន្លោះទំនេរនៅកន្លែងបញ្ជានាវានេះ តែជំនួសមកវិញ លោក Zhang បានជ្រើសរើសបំពង់ខ្យល់ ដើម្បីផ្គត់ផ្គង់ដល់ការបម្រើខ្យល់ អុកស៊ីសែនខាងក្នុងនាវា ហើយដោយសារតែមូលហេតុនេះ នាវាមុជទឹករបស់លោក អាចចូលជ្រៅ ទៅក្នុងទឹក បានជម្រៅត្រឹមតែ ១ ម៉ែត្រក្រោយទឹកតែប៉ុណ្ណោះ ៕ ខេមរា

បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​
បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​
បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​
បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​
បុរស​អស្ចារ្យ​! បង្កើត​នាវាមុជទឹក​ដោយ​ខ្លួនឯង​

ប្រភព៖ People’s Daily, China