​បើ​ចិន​អាច​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ទាំងស្រុង ​មហាអំណាច​ទី​មួយ​របស់​អា​មេ​រិ​ក​នឹង​ត្រូវ​គំរាមកំហែង​

អា​មេ​រិ​ក​ដឹង​យ៉ាង​ច្បាស់​ថា​ បើ​ទុក​ឲ្យ​ ចិន​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​អា​មេ​រិ​ក​នឹង​ត្រូវ​បាត់បង់​ដំណែង​មហា អំណាច​ទី​មួយ​លើ​ពិភពលោក​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ជា​មិន​ខាន​។​

​នៅ​ពេល​នេះ​ចិន​កំពុង​ប្រែក្លាយ​តំបន់​ ទឹក​ជ្រៅ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដើម្បី​ធ្វើ​ជាទី​តាំង​សម្រាប់​កម្លាំង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​ដែល​នឹង​ក្លាយជា​ទីតាំង​សម្រាប់​វាយប្រហារ​អា​មេ​រិ​កដោយ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​។​

​ជា​ច្រើន​ខែ​កន្លង​មក​ចិន​បាន​សាងសង់​ កោះ​សិប្បនិមិត្ត​ និង​ទីតាំង​យោធា​ដោយ​បើកចំហ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​មាន​ វៀតណាម​ ហ្វុ​ី​លី​ពី​ន​ ក៏​ដូច​ជា​អា​មេ​រិ​កបាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ដល់​សកម្មភាព​ ខុសច្បាប់​ខាងលើ​។​

​អ្នកឯកទេស​យោធា​ និង​សន្តិសុខ​បាន​ បញ្ជាក់​ថា​ នឹង​មានរឿង​អ្វី​កើតឡើង​នៅ​បាតសមុទ្រ​គឺជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ បំផុត​។​ ពេល​នេះ​ចិន​បាន​ខិតខំ​សាងសង់​ទីតាំង​សម្រាប់​ក្រុម​នាវាមុជទឹក​ដែល​បាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​។​ ការណ៍​ដែល​ចិន​សាង​ សង់​ទីតាំង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ នោះ​គឺ​ក្នុង​គោលដៅ​បង្កើត​ជម្រក​សម្រាប់​នាវាមុជទឹក​គេច​ផុត​ពី​ការ​ចាប់​បាន​ដោយ​ប្រព័ន្ធ​រ៉ា​ដា​របស់​អា​មេ​រិ​ក​។​

​សាស្ត្រាចារ្យ​ Carl​ Thayer​ ដែល​កំពុង​ តែ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ New​ south​ Wales​ ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ ថា​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ជាទី​តាំង​ ប្រសើរ​បំផុត​សម្រាប់​ចិន​លាក់​ទុក​នាវា​មុជ​ ទឹក​របស់​ខ្លួន​ ពីព្រោះ​តំបន់​សមុទ្រ​ចិន​ភាគ​ ខាងត្បូង​មាន​ជម្រៅ​រាប់​ពាន់​ម៉ែត្រ​ហើយ​មាន​រូងភ្នំ​ជ្រៅ​នៅ​បាតសមុទ្រ​ងាយស្រួល​នាវាមុជទឹក​ចូល​លាក់ខ្លួន​ដោយ​គ្មាន​ឧ​ប​ ករ​ណ៍​អ្វី​អាច​រក​ឃើញ​នោះ​ឡើយ​។​

​តាម​ប្រសាសន៍​របស់​លោក​ Thayer​ ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ជា​តំបន់​យុទ្ធសាស្ត្រ​ដោយសារ​ តែ​វា​ស្ថិត​នៅ​ក្នុង​ច្រក​ផ្លូវ​ភាគ​ខាងត្បូង​របស់​ចិន​។​ តាម​របាយការណ៍​របស់​មន្ទីរ​ ប៉ង់​តា​ហ្គោ​ន​បាន​ឲ្យ​ដឹង​ថា​ ចិន​មាន​នាវា​មុជ​ ទឹក​វាយលុក​យ៉ាងតិច​៥៦​គ្រឿង​ ហើយ​ក្នុង​ នោះ​មាន​៥​គ្រឿង​ដើរ​ដោយ​ថាមពល​បរ​ មា​ណូ​។​ ចិន​មាន​នាវាមុជទឹក​៣​គ្រឿង​បំពាក់​ កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ និង​មាន​គម្រោង​ ផលិត​បន្ថែម​៥​គ្រឿង​ទៀត​។​

​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ចិន​បាន​ខិតខំ​ពង្រឹង​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ឲ្យ​មាន​កម្លាំង​ ប្រហាក់ប្រហែល​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​។​ ហេតុ​ដូច្នេះ​ហើយ​កម្មវិធី​នាវាមុជទឹក​គឺជា​គម្រោង​ ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ចង់​ បានជា​ទីបំផុត​ ដោយសារ​តែ​នាវាមុជទឹក​ ពិបាក​ក្នុង​ការ​វាយ​កម្ទេច​ពី​សត្រូវ​មិន​ដូច​ជា​កាំជ្រួច​មី​ស៊ី​ល​បរមាណូ​នៅ​លើ​ដីគោក​នោះ​ឡើយ​ ។​

​បច្ចុប្បន្ន​នាវាមុជទឹក​ JL2​ របស់​ចិន​មិន​ទាន់​អាច​បាញ់​កាំជ្រួច​មី​ស៊ី​ល​ឆ្ពោះទៅ​កាន់​អា​មេ​រិ​កបាន​ឡើយ ប៉ុន្តែ​ប្រសិនបើ​ចិន​បង្កើត​ ទីតាំង​សម្រាប់​នាវាមុជទឹក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ចិន​នឹង​វាយប្រហារ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​អា​មេ​រិ​ក​។​ ទាំងនោះ​ហើយ​បានជា​ចិន​ខិតខំ​បង្កើត​ទីតាំង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​មិន​ខ្វល់​ពី​ប្រតិកម្ម​ប្រទេស​ជិតខាង​។​

​លោក​ Bernard​ D.cole​ សាស្ត្រាចារ្យ​ មក​ពី​សាកលវិទ្យាល័យ​យោធា​អា​មេ​រិ​ក​ បាន​ឲ្យ​ដឹង​ថា​ ចិន​កំពុង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​នាវាមុជទឹក​ដូចដែល​អតីត​សហ​ ភាព​សូ​វៀតបាន​ប្រើប្រាស់​កាលពី​សង្គ្រាមត្រជាក់​។​ នាវាមុជទឹក​អា​មេ​រិ​ក​ពេល​នោះ​ងាយស្រួល​ក្នុង​ការ​រក​ឃើញ​ពី​នាវាមុជទឹក​សូ​វៀត​។​ ទាំងនោះ​ហើយ​បានជា​សូ​វៀត​ បង្កើត​ទីតាំង​នាវាមុជទឹក​ដ៏​រឹង​មាំ​និង​មានការ​ការពារ​យ៉ាង​តឹងតែង​ហើយ​នៅ​ក្បែរ​ អា​មេ​រិ​ក​បំផុត​អាច​វាយប្រហារ​អា​មេ​រិ​កបាន​ គ្រប់ពេល​។​

​នាវាមុជទឹក​របស់​ចិន​មាន​សំឡេង​ខ្លាំង​ជាង​នាវាមុជទឹក​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ទាំងនោះ​ ហើយ​ធ្វើ​ឲ្យ​នាវាមុជទឹក​ចិន​ពិបាក​ក្នុង​ការ​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កដោយ​អា​មេ​រិ​ក​មិនដឹង​នោះ​ណាស់​។​ ដោយ​អា​មេ​រិ​ក​ជា​ស្តេច​នៅ​លើ​ដែនសមុទ្រ​ហើយ​រាល់​ សកម្មភាព​យោធា​ណាមួយ​នៅ​លើ​ដែន​ សមុទ្រ​អា​មេ​រិ​ក​បានដឹង​ស្ទើរតែ​ទាំង​អស់នោះ​ហើយ​ទើបបាន​ចិន​ខិតខំ​អភិវឌ្ឍ​នាវាមុជទឹក​របស់​ខ្លួន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ ទំនើបៗ​ ឆ្លង​ទ្វីប​ចេញពី​ទីតាំង​នៅ​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​។​

​ចំណែក​ចិន​ចង់​បង្កើត​តំបន់​គ្រប់គ្រង​ដែនអាកាស​ ADIZ​ នៅ​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​ គឺ​ដើម្បី​ទប់ស្កាត់​ការ​ស៊ើប​ ការណ៍​របស់​អា​មេ​រិ​ក​និង​ងាយស្រួល​ក្នុង​ការ​តាមដាន​នាវាមុជទឹក​អា​មេ​រិ​ក​។​ កាល​ ពី​ខែ​មុន​យន្តហោះ​យាមល្បាត​ P-8​ Poseidon​ របស់​អា​មេ​រិ​កបាន​ចូល​ទៅ​កៀក​កោះ​សិប្បនិមិត្ត​របស់​ចិន​ហើយ​ត្រូវ​យន្តហោះ​ ចិន​បណ្តេញចេញ​ដល់​ទៅ​៨​លើក​។​

​សាស្ត្រាចារ្យ​ Carth​ Thayer​ និង​អ្នកវិភាគ​ ផ្សេង​ទៀត​បាន​បញ្ជាក់​ថា​ ចិន​មាន​មូល​ ហេតុ​ជា​ច្រើន​ក្នុង​ការ​សាងសង់​កោះ​សិប្ប​និ​ មិត្ត​ខុសច្បាប់​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ក្នុង​នោះ​មានការ​គំរាមកំហែង​ដល់​ ប្រទេស​ដែល​មាន​វិវាទ​ដែន​អធិបតេយ្យ​មាន​ វៀតណាម​និង​ហ្វុ​ី​លី​ពី​ន​ជាដើម​។​ មួយទៀត​ គឺ​ដើម្បី​ទប់ទល់​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ ដែល​ជាស​ត្រូវ​យុទ្ធសាស្ត្រ​របស់​ចិន​។​

​លោក​ Thayer​ បាន​ប្រកាស​ថា​ ចិន​ចង់​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ហ្វុ​ី​លី​ពី​ន​ដើម្បី​រារាំង​ប្រទេស​នេះ​ទទួល​អំណោយ​យោធា​ពី​អា​មេ​រិ​ក​។​ នៅ​ចុងខែ​ឧសភា​ ឆ្នាំ​២០១៦​ ទីក្រុង​ម៉ានីល​នឹង​បោះ​ឆ្នោត​ប្រធានាធិបតី​ហើយ​ពេល​នោះ​ជា​ពេលវេលា​ក្នុង​ការ​ សម្រេច​ឲ្យ​មាន​វត្តមាន​របស់​កម្លាំង​ទាហាន​ អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ហ្វុ​ី​លី​ពី​ន​។​

​អ្វី​ដែល​ចិន​ព្រួយបារម្ភ​នា​ពេល​នេះ​គឺ​វត្តមាន​របស់​កម្លាំង​ទាហាន​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ាន​ក្នុង​នោះ​មាន​ហ្វុ​ី​លី​ពី​ន​ជាដើម​អាច​រារាំង​ដល់​យុទ្ធសាស្ត្រ​ពង្រីក​អំណាច​របស់​ចិន​។​ ចំណែក​អា​មេ​រិ​ក​វិញ​ក៏​ដូច្នេះ​ដែរ​ អា​មេ​រិ​ក​មិន​ដែល​ព្រួយបារម្ភ​ខ្លាច​ប្រទេសរុ​ស្ស៊ី​ដណ្តើម​មហាអំណាច​នោះ​ឡើយ​គឺ​ខ្លាច​ ប្រទេស​ចិន​ទៅ​វិញ​ទេ​ដែល​អាច​ដណ្តើម​ មហាអំណាច​ទី​មួយ​នៅ​លើ​ពិភពលោក​បស់​អា​មេ​រិ​កបាន​។​

​ទាំងនោះ​ហើយ​បានជា​អា​មេ​រិ​ក​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​និង​ការ​ពង្រីក​អំណាច​ របស់​ចិន​។​ កន្លង​មក​អា​មេ​រិ​កបាន​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​ហ្វុ​ី​លី​ពី​ន​ដោយ​បើកចំហ​ក្នុង​ការ​ប្រឆាំង​ជាមួយ​ចិន​ទាំង​តាម​ កម្លាំងយោធា​និង​នៅ​តាម​ផ្លូវច្បាប់​។​ ពេល​ថ្មីៗ​នេះ​ទាហាន​អា​មេ​រិ​កបាន​ចូលរួម​ធ្វើ​សម​ យុទ្ធ​រួម​ជាមួយ​កម្លាំង​ទាហានជើងទឹក​ហ្វុ​ី​លី​ ពី​ន​ក្នុង​គោលដៅ​ការពារ​ដែន​អធិបតេយ្យ​។​ លើស​ពី​នេះ​ទៅ​ទៀត​អា​មេ​រិ​ក​ក៏​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​ សម្រាប់​ជួយ​ការពារ​ប្រទេស​ដែល​ជា​សម្ពន្ធ​ មិត្ត​របស់​អា​មេ​រិ​ក​ថែម​ទៀត​ផង​ ៕​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​បើ​ចិន​អាច​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ទាំងស្រុង ​មហាអំណាច​ទី​មួយ​របស់​អា​មេ​រិ​ក​នឹង​ត្រូវ​គំរាមកំហែង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: