តិច​និច​លាង​កែវ ឲ្យ​ភ្លឺ​ចែងចាំង​

តិច​និច​លាង​កែវ ឲ្យ​ភ្លឺ​ចែងចាំង​

​ស្ត្រី​មេផ្ទះ​មួយចំនួន ប្រហែល​ជា​កំពុង​ឈឺក្បាល ទៅលើ​កិច្ចការងារ​ផ្ទះ​ជា​ច្រើន ជាពិសេស ការលាង​សម្អាត​សម្ភារៈ ផ្ទះបាយ​ជា​មិនខានឡើយ​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​លើកយក​គន្លឹះ​មួយ ដើម្បី​លាង​សម្អាត​កែវ​ចាន ឲ្យបាន​ភ្លឺចែង​ចាំងដូច​ទិញ​ថ្មី​អឺ​ចឹ​ង​។​

​រូបមន្ត​ទីមួយ ៖ អំបិល និង​ទឹកខ្មេះ​
​ចូរ​ដាក់​អំបិល ២ ស្លាបព្រា​បាយ និង​ទឹកខ្មេះ ២ ស្លា​ព្រា​បាយ លាយ​ចូលគ្នា នឹង​ទឹក​ចំនួន ២ លីត្រ ដើម្បី​ត្រាំ​ចាន ឬ​កែវ ទុក​ចោល​មួយ​យប់​។ លុះ​ព្រឹក​ឡើង អ្នក​អាច​លាង​តាម​វិធី​ធម្មតា​បាន​។​

​រូបមន្ត​ទី​ពីរ ៖ ម្សៅ​ដុត​នំ​
​វិធី​ធ្វើ គឺ​ដូចនឹង​រូបមន្ត​ទីមួយ​ដែរ គឺ​អ្នក​គ្រាន់តែ​ចាក់​ម្សៅ​ដុត​នំ ២ ឬ ៣ ស្លាបព្រា​បាយ ទៅក្នុង​ទឹក​ចំនួន ២ លីត្រ ដើម្បី​ត្រាំ​កែវ រួច​ព្រឹក​ឡើង សឹម​លាង​ចេញ​។​
​រូបមន្ត​ទាំងពីរ​នេះ នឹង​ជួយ​ឲ្យ​កែវ ឬ​ចានរ​បស់​អ្នក ភ្លឺរលោង​ដូច​ទិញ​ថ្មី​អឺចឹង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។