ការ​ញ៉ាំ “​បន្លែ​ឆៅ​” ផ្តល់​អត្ថប្រយោជន៍ លើស​ពី​ការ​នឹកស្មាន​

ការ​ញ៉ាំ “​បន្លែ​ឆៅ​” ផ្តល់​អត្ថប្រយោជន៍ លើស​ពី​ការ​នឹកស្មាន​

​សម្អាត​រាងកាយ​ទាំង​មួល​
​បន្លែ​ឆៅ អាច​ជួយ​បណ្តេញ​ជាតិពុល ជា​ហេតុ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ស្រាល និង​ស្រួល​ក្នុង​ខ្លួន ដែល​នេះ​ជា​ផលប្រយោជន៍​ធំ​បំផុត នៃ​ការ​ញ៉ាំ​បន្លែ​ឆៅ​។​

​ប្រព័ន្ធ​រំលាយ​អាហារ​បានល្អ​ជាង​មុន​
​បើ​អ្នក​បាន​ញ៉ាំ​អាហារ​ឆៅ ក្រពះ​ពោះវៀន នឹង​អរគុណ​អ្នក​ជា​មិនខានឡើយ​។​

​បំបាត់​ការឈឺ​ក្បាល និង​ការ​អស់កម្លាំង​
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺក្បាល និង​អស់កម្លាំង ចូរ​ព្យាយាម​ញ៉ាំ​បន្លែ​ឆៅ ឲ្យបាន​ញឹកញាប់​បន្តិច​ទៅ​។​

​មាន​ជាតិ​សរសៃ​ច្រើន​
​បន្លែ​ឆៅ មាន​ជាតិ​សរសៃ​ច្រើនជាង​បន្លែ​ឆ្អិន ដូច្នេះ វា​អាច​ជួយ​អ្នក ឲ្យ​ចាក​ឆ្ងាយ​ពី​ជំងឺ​ទល់លាមក​បាន​។

​បង្កើនចំណង់​ផ្លូវភេទ​
​បន្លែ​ឆៅ អាច​ជួយ​លើកកម្ពស់ និង​ជំរុញ​សកម្មភាព​លើ​គ្រែ បាន​យ៉ាង​ល្អប្រសើរ​។​

​ស្បែក​ស្រស់ស្អាត​
​ក្រោយពេល​ជាតិពុល ត្រូវបាន​កាត់បន្ថយ ស្បែក​របស់​អ្នក នឹង​ប្រែជា​ស្រស់ថ្លា ហើយ​ភ្លឺរលោង​ជាង​មុន​។​

​ថ្វីត្វិតតែ​វា​មាន​ប្រយោជន៍ ដ៏​ច្រើន​គួរឲ្យកត់សម្គាល់ ប៉ុន្តែ អ្នក​គួរ​ប្រុងប្រយ័ត្ន ក្នុងការ​ទទួលទាន ជាពិសេស ការសម្អាត និង​ការរៀបចំ​ញ៉ាំ ពីព្រោះ វា​ងាយ​នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ដោយសារ​មេរោគ និង​បាក់តេរី​។

ម្យ៉ាងវិញទៀត បញ្ហា​សារធាតុ​គីមី ក៏​គួរឲ្យ​ព្រួយបារម្ភ​ណាស់​ដែរ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ទិញ​របស់​ធម្មជាតិ ទើប​ប្រសើរ​បំផុត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។