ព្រនុង​ទណ្ឌកម្ម​ទៅលើ ឆៃលី ដា​ឡែ​ន ពី​រឿង​សិច​ស៊ី​ពិតជា​ធ្ងន់ធ្ងរ​គួរ​អាសូរ​

6 Videos


ទស្សនិកជនបានដឹងយ៉ាងច្បាស់ហើយថា តារាចម្រៀង និង សម្ដែង ឆៃលី ដាឡែន ដែលចាប់ផ្ដើមល្បីឈ្មោះដំបូងក្នុងរឿង «មរណមាតា» ធ្លាប់ទទួលរងនូវព្រនុងយ៉ាងចាស់ដៃពីមហាជនក៏ដូចជាស្ថានីយទូរទស្សន៍នានា បិទសិទ្ធិមិនឱ្យបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍រហូតដល់ទៅ ៣ ឆ្នាំ ហើយការងារសិល្បៈរបស់តារាស្រី រូបនេះត្រូវបានបាត់បង់ទាំងស្រុង ព្រោះតែនាងបានស្លៀកពាក់សិចស៊ីជ្រុលក្នុងការបង្ហាញវត្តមានខ្លួនលើទឹកដី អាមេរិកកាលពីប៉ុន្មានឆ្នាំមុន ដែលមហាជនបានចេញប្រតិកម្មស្ទើរពេញផ្ទៃប្រទេសថាធ្វើឱ្យបាត់បង់តម្លៃ អត្តសញ្ញាណជានារីខ្មែរនោះ ។

ព្រនុង​ទណ្ឌកម្ម​ទៅលើ ឆៃលី ដា​ឡែ​ន ពី​រឿង​សិច​ស៊ី​ពិតជា​ធ្ងន់ធ្ងរ​គួរ​អាសូរ​

ប៉ុន្តែបញ្ហានេះហាក់ខុសឆ្ងាយគ្នាដាច់ស្រឡះបើធៀបនឹងតារាស្រីសិចស៊ីមួយចំនួននៅពេលបច្ចុប្បន្ននេះ ព្រោះថាសព្វថ្ងៃនេះមានតារាស្រីវ័យក្មេងមួយចំនួនហ៊ានព្រលែងខ្លួនបែបស្ទីលកាចៗខ្លាំងជាង ឆៃលី ដាឡែន រាប់សិបដង តែមិនឃើញមានមហាជនប្រតិកម្មផុសផុលរហូតបញ្ឈប់ការបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និង តាមការប្រគំតន្ត្រីនានាដូចជា ឆៃលី ដាឡែន ឡើយ ផ្ទុយទៅវិញបែរជាទទួលបានឱកាសបង្ហាញវត្តមានជាច្រើនក្នុងវិស័យសិល្បៈ ក្នុងនោះមានដូចជាតារាស្រីសិចស៊ី ដេននី ក្វាន់ បានទទួលដំណែងជាតួឯកភ្លាមក្រោយពេលដែលបង្ហាញភាពសិចស៊ីរបស់ខ្លួនមួយអស់ដៃ ដែលនេះហាក់អយុត្តិធម៌ពេកណាស់សម្រាប់ ឆៃលី ដាឡែន ដែលជាសិល្បករដូចគ្នា ។

ព្រនុង​ទណ្ឌកម្ម​ទៅលើ ឆៃលី ដា​ឡែ​ន ពី​រឿង​សិច​ស៊ី​ពិតជា​ធ្ងន់ធ្ងរ​គួរ​អាសូរ​

ជុំវិញករណីនេះយើងមិនអាចសុំសម្ភាសសួរផ្ទាល់ពីអារម្មណ៍អ្នកនាង ឆៃលី ដាឡែន បាននៅឡើយទេ ដោយហេតុថា ទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ ឆៃ លី ដាឡែន ទទួលបានឱកាស បង្ហាញវត្តមានក្នុងវិស័យសិល្បៈសារជាថ្មី ហើយក៏មានសំណាងបានទៅសម្ដែងនៅទឹកដីដុំដុល្លារ សហរដ្ឋអាមេរិកជាលើកទីពីរកាលពីពេលថ្មីនេះហើយនាងក៏លែងហ៊ានសិចស៊ីដូចមុនទៀតដែរ ៕ ភូមិន្ទ

ព្រនុង​ទណ្ឌកម្ម​ទៅលើ ឆៃលី ដា​ឡែ​ន ពី​រឿង​សិច​ស៊ី​ពិតជា​ធ្ងន់ធ្ងរ​គួរ​អាសូរ​