Ronaldo ធ្វើ​ការ​សូម​ទោស​ចំពោះ​មិត្ត​រួម​ក្រុម​តាម​រយៈ​ WhatsApp

យើង​ឃើញ​ថា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ក្លឹប​ Real Madrid បាន​រង​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​១​ក្រោម​ដៃ​ At Madrid ។ យ៉ាង​ណា​ក្រោយ​​ក្រោយ​ជំនួប​នោះ​ Ronaldo បាន​និយាយ​ពាក្យ​ថា​ « If everyone had my level , we’d first , Every year » ដែល​មាន​ពាក្យ​មួយ​ឃ្លា​នេះ​មាន​ន័យ​ថា​ « ប្រសិន​បើ​គ្រប់​គ្នា​ក្នុង​ក្រុម​មាន​កម្រិត​ស្មើ​នឹង​ខ្ញុំ​នោះ​ក្លឹប​ប្រាកដ​ជា​ឈរ​នៅ​កំពូល​តារាង​ជា​រៀង​រាល់​ឆ្នាំ​ » ។

យ៉ាង​ណា​ពាក្យ​មួយ​ឃ្លា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​សមាជិក​របស់​ក្លឹប​ Real Madrid មាន​ការ​អន់​ចិត្ត​នឹង​ Ronaldo ជា​ពិសេស​គឺ​កីឡាករ​វ័យ​ក្មេង​ដូច​ជា​ Jese , Lucas , Kovacic ជា​ដើម​ដែល​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​នោះ​ ។ តែ​ក្រោយ​មក​ Ronaldo បាន​ធ្វើ​ការ​បក​ស្រាយ​ភ្លាមៗ​ថា​ « ខ្ញុំ​មិន​បាន​សំដៅ​ដល់​កម្រិត​លេង​របស់​សមាជិក​ក្នុង​ក្រុម​នោះ​ទេ​ ពួក​គេ​សុទ្ធ​ធ្វើ​បាន​ល្អ​ តែ​អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​សំដៅ​ដល់​កម្រិត​នៃ​កាយ​សម្បទា​ បើ​សិន​ជា​ពួក​គេ​ដូច​ខ្ញុំ​នោះ​ពួក​យើង​នឹង​អាច​រក្សា​ទម្រង់​បាន​ល្អ​ដោយ​សារ​តែ​ពួក​យើង​គ្មាន​ជួប​បញ្ហា​របួស​ » ។

យោង​តាម​ Euro Sport បាន​បញ្ជាក់​ថា​ក្រោយ​ពី​ការ​បក​ស្រាយ​ហើយ​ Ronaldo ក៏​បាន​ធ្វើ​ការ​ផ្ញើ​សារ​តាម​រយៈ​ WhatsApp ទៅ​កាន់​មិត្ត​រួម​ក្រុម​ដើម្បី​សូម​ទោស​ចំពោះ​ពាក្យ​សម្ដី​ដែល​អាច​ធ្វើ​មាន​ការ​អន់​ចិត្ត​នោះ​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo ធ្វើ​ការ​សូម​ទោស​ចំពោះ​មិត្ត​រួម​ក្រុម​តាម​រយៈ​ WhatsApp已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: