អ្នក​ជាប់​ពន្ធនាគារ​អាច​ប្រើ​ SKYPE ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​

នៅ​ប្រទេស​អង់គ្លេស​ បច្ចុប្បន្ន​ មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ​ដែល​នឹក​ផ្ទះ​ អាច​ប្រើ​ប្រាស់​ Skype ដើម្បី​ទាក់​ទង​ជាមួយ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ នេះ​បើ​តាម​ប្រភព​ពី​ឆ្មាំ​ពន្ធនាគារ​ ។​ អធិការកិច្ច​ពន្ធនាគារ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ​ប្រើប្រាស់​ Skype ​មាន​តម្លៃ​ថោក​ជាង​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​ ​ដែល​ជា​ជន​បរទេស​ និង​អ្នក​​ក្នុង​ស្រុក​ ។

ការ​សិក្សា​ថ្មីៗ​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ Call ​រយៈពេល​ ៣០ នាទី​តាម​ទូរស័ព្ទ​មាន​ខ្សែ​ ត្រូវ​ចំណាយ​​ £ 2.75 សម្រាប់​ថ្ងៃ​ក្នុង​សប្ដាហ៍​ និង​ £ 2.45 សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​ ។ ក៏​ប៉ុន្តែ​ឆ្មាំ​ពន្ធនាគារ​ថា​ អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​សម្រាប់​ទាក់ទង​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចំណាយ​ច្រើន​ជាង​នេះ​ គឺ​ £ 6.12សម្រាប់​ថ្ងៃ​ក្នុង​សប្ដាហ៍​ និង​ £ 3.96សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​ ។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា​ Life in Prison: Earning and Spending Money បាន​ឲ្យ​ដឹង​ថា​ សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​ជា​ជន​បរទេស​ ការ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​មាន​ការ​លំបាក​ព្រោះ​ គ្រួសារ​របស់​ពួកគេ​អាច​នៅ​បរទេស​ ដែល​ការ​ទាក់ទង​តាម​ទូរស័ព្ទ​មាន​តម្លៃ​ថ្លៃ​ ។ របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ ការ​ទាក់ទង​តាម​បណ្ដាញ​សង្គម​ មាន​តម្លៃ​ថោក​ បើ​ធៀប​ទៅ​នឹង​ការ​ទាក់ទង​តាម​ការ​ហៅ​ចេញ​តាម​ទូរស័ព្ទ​ សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​។ ជា​ឧទាហរណ៍​​ ការ​ប្រើប្រាស់​ Skype អាច​ឲ្យ​ពួកគេ​រក្សា​ទំនាក់ទំនង​ជាមួយ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដោយ​មិន​ចំណាយ​ច្រើន​ ខណៈ​ដែល​​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ និង​ការ​ទៅ​ជួប​សួរ​សុខទុក្ខ​​ត្រូវ​ចំណាយ​ច្រើន​ ។ ជាមួយ​គ្នា​នេះ​ដែរ​ ទីប្រឹក្សា​រដ្ឋាភិបាល​ បាន​លើក​ឡើង​ថា​ អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​ការ​ Flash iPad ដើម្បី​ឲ្យ​ពួកគេ​អាច​ទាក់ទង​តាម​ Video Call ទៅ​កាន់​ក្រុម​គ្រួសារ​របស់​ពួកគេ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • អ្នក​ជាប់​ពន្ធនាគារ​អាច​ប្រើ​ SKYPE ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: