ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ Atlectico Madrid សម្រេច​ចិត្ត​ផ្លាស់​ទៅ​កាន់​ Benfica

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ក្លឹប​ Atlectico Madrid បាន​ប្រកាស​ថា​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លក់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​គឺ​កីឡាករ​ Raul Jimenez ទៅ​ឲ្យ​ក្លឹប​ Benfica ហើយ​ ។ ទោះ​យ៉ាង​ណា​នៅ​ក្នុង​ការ​ព្រមព្រៀង​ក្លឹប​ Atlectico Madrid បាន​ផ្ដល់​ការ​សម្រេច​៥០%​ដល់​កីឡាករ​ Jimenez ផង​ដែរ​ថា​ផ្លាស់​ទៅ​ Benfica ឬ​យ៉ាង​ណា​ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ Televisa Deportes កីឡាករ​ Jimenez បាន​និយាយ​ថា​រូប​គេ​ចង់​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទំព័រ​ថ្មី​នៃ​អាជីព​បាល់​ទាត់​របស់​ខ្លួន​ក្នុង​តំបន់​អ៊ឺរ៉ុប​ដូចនេះ​គាត់​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ Benfica ។ ខណៈ​មូល​ហេតុ​ដែល​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ Atlectico Madrid ព្រោះ​រូប​មិន​សូវ​បាន​លេង​ទៀង​ទាត់​ឡើយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Diego Simone ។

តាម​សារ​ព័ត៌មាន​ជា​ច្រើន​បាន​ជឿ​ជាក់​ក្លឹប​ Atlectico Madrid លក់​កីឡាករ​រូប​នេះ​ទៅ​ឲ្យ​ក្លឹប​ Benfica ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់​ប្រមាណ​៣​លាន​អ៊ឺរូ​ ។ ខណៈ​កាល​ពី​រដូវ​កាល​មុន​ក្លឹប​ Atlectico Madrid បាន​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​មួយ​នៅ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​៥.៥​លាន​អ៊ឺរ៉ូ ៕

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ Atlectico Madrid សម្រេច​ចិត្ត​ផ្លាស់​ទៅ​កាន់​ Benfica已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: