មាន​ដឹង​ទេ​ថា​ YoonA ទទួល​បាន​ថ្លៃ​ប៉ុន្មាន​ពេល​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចិន?

YoonA ដែលជាសមាជិកស្រីនៃក្រុមចម្រៀងនារី Girls’ Generation កំពុងទទួលបានប្រិយភាពខ្ពស់ ក៏ដូចជាភាពជោគជ័យយ៉ាងពេញទំហឹងបន្ទាប់ពីបានបង្ហាញខ្លួនក្នុងការសម្ដែងខ្សែភាពយន្តភាគចិន។

ការសម្ដែងជាតួឯកស្រីក្នុងរឿងភាគចិនដែលមានចំណងជើងថា  ‘God of War Zhao Yun’ បានពាំនាំលទ្ធផលវិជ្ជមានជាច្រើនសម្រាប់នាង។ ថ្មីៗនេះ កេរ្តិ៍ឈ្មោះរបស់នាងបាននាំមុខ Song Joong Ki ដែលជាតួឯកស្រីដ៏ល្បីម្នាក់នៅប្រទេសចិន។

ជាមួយគ្នានេះផងដែរ ចំណាត់ថ្នាក់នៃការទស្សនារឿងភាគនេះ បានបង្កើតជាកំណត់ត្រាថ្មីមួយ ដោយរាប់ចាប់តាំងពីភាគដំបូងឡើងដល់ 1.7% ឯណោះ។ នៅក្នុងប្រទេសចិន ជាទូទៅ ចំពោះរឿងភាគណាដែលទទួលបានចំណាត់ថ្នាក់នៃការទស្សនា1% តែងត្រូវបានគេចាត់ទុកថា ជារឿងភាគមួយដែលទទួលបានប្រជាប្រិយភាព និងភាគជោគជ័យខ្ពស់។ ចុះទំរាំការកើនឡើងភាគរយនៃរឿងភាគនេះបានកើនឡើងស្ទើរតែពីរដងបែបនេះវិញ សបញ្ជាក់យ៉ាងច្បាស់ក្រឡែតថារឿងនេះពិតជាទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីបណ្ដាអ្នកទស្សនាទាំងឡាយ។ ម៉្លោះហើយ អ្នកគាំទ្រគ្រប់រូបប្រាកដជាមានចម្ងល់ថា តើតួឯករូបនេះទទួលបានតម្លៃប៉ុន្មានក្នុងការថតខ្សែភាពយន្តមួយនេះ។

លោកអ្នកច្បាស់ជាមានការភ្ញាក់ផ្អើលជាក់ជាមិនខានបើសិនជាដឹងការពិត។ យោងទៅតាមរបាយការណ៍មួយ YoonA ទទួលបានតម្លៃសរុបដល់ទៅ បីពាន់លានវ៉ុន ($2,660,310) ក្នុងការថតខ្សែភាពយន្តមួយនេះ។ ស្របគ្នានេះផងដែរ សហការីនៃរឿងភាគនេះ បានថ្លែងថា ” YoonA មានតម្លៃប្រហែល៣លានវ៉ុន ក្នុងមួយរឿងភាគ។ ទោះជាយ៉ាងនេះក្ដី តម្លៃអាចប្រែប្រួលទៅតាមផលិតកម្មផ្សេងៗគ្នា។ តម្លៃប៉ុណ្ណឹង ត្រូវបានអោយដឹងថាវាពិតជាស័ក្ដិសមទៅនឹងសមត្ថភាពរបស់នាង ព្រោះថានាងបានឆ្លងកាត់ការសម្ដែងរឿងភាគកូរ៉េអស់ជាច្រើនហើយ ហើយព្រមទាំងទទួលបានភាពជោគជ័យដ៏លើសលប់។

យ៉ាងណាមិញ មានមតិមួយចំនួនយល់ថា “តើវាមិនហួសហេតុពេកទេឬ?”។ ក្រោយមកសហការីរៀបចំខ្សែភាពយន្តបានឆ្លើយតបថា “វាថ្លៃពិតមែន តែវាពិតជាស័ក្ដិសមនឹងសមត្ថភាពរបស់នាង”។

ពិតជាគួរអោយស្ញប់ស្ញែងមែន! នាងមិនត្រឹមតែទទួលបានប្រជាប្រិយភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានកម្រៃក៏ក្រាស់ក្រែលផងដែរ។

មាន​ដឹង​ទេ​ថា​ YoonA ទទួល​បាន​ថ្លៃ​ប៉ុន្មាន​ពេល​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចិន?

ប្រភពៈ

ដោយៈ Gemini Fleta


  • មាន​ដឹង​ទេ​ថា​ YoonA ទទួល​បាន​ថ្លៃ​ប៉ុន្មាន​ពេល​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចិន?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: