ការ​ស្រាវជ្រាវ៖ ឆាប់​ស្លាប់​ពាក់​ព័ន្ធ​នឹង​សុខភាព​សាច់ដុំ

ក្រុម​អ្នក​ជំនាញ​ស៊ុយអែត​ដែល​បាន​តាម​ដាន និង​សិក្សា​លើ​ក្មេង​ប្រុស​ជំទង់​ជាង ១ លាន​នាក់​អស់​រយៈ​ពេល ២៤ ឆ្នាំ​មក​ហើយ​នោះ បាន​រក​ឃើញ​ថា អ្នក​ដែល​មានសុខភាពសាច់ដុំខ្សោយ ពោល​គឺ​សាច់​ដុំ​ជើង និង​ដៃ​ខ្សោយ ប្រឈម​មុខ​នឹង​ការ​ឆាប់​ស្លាប់​មុន​អាយុសង្ឃឹម​រស់។ក្រុម​ដែល​កំពុង​សិក្សា​ក្រោម​គម្រោង BMJ មួយ​នេះ ជឿ​ថា ភាព​រឹង​មាំ​នៃ​សាច់​ដុំ ឆ្លុះ​បញ្ចាំង​ពី​ភាព​រឹង​មាំ​ទូទៅ​នៃ​រាងកាយ។

ប៉ុន្តែ អ្នក​ជំនាញ​បាន​សង្កត់​ធ្ងន់​ថា ការ​រក​ឃើញ​នេះ មិន​មែន​មាន​ន័យ​ថា ការ​ហាត់​តំឡើង​សាច់ដុំ ឬ​កាយ​វប្បកម្ម ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង​នោះ​ឡើយ។អ្នក​ដែល​មាន​សុខភាព​សាច់​ដុំ​ខ្សោយ ប្រឈម​នឹង​ជំងឺ​ធាត់ និង​លើស​ឈាម ដូច្នេះ ពួកគេ​អាច​ឆាប់​ស្លាប់។ បុរស​ស្គម និង​ធាត់ មាន​អាយុ​សង្ឃឹម​រស់​​ទាប បើ​សិន​ពួកគេ​មាន​សុខភាព​សាច់​ដុំ​ខ្សោយ ខណៈ​ដែល​បុរស​មាន​សាច់ដុំ អាច​រស់​នៅ​បាន​យូរ​ជាង បើ​ជា​ពួកគេ​លើស​ទម្ងន់​ក៏​ដោយ។ក្នុង​ចំណោម​មនុស្ស​ត្រូវ​បាន​សិក្សា​ទាំង​អស់ មាន ៦៥ ភាគរយ មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពិបាក​ចិត្ត​ដែល​នាំ​ឲ្យ​ជំងឺ​លើស​ឈាម ឆាប់​ស្លាប់​នោះ​ឡើយ ខណៈ​ដែល​ក្មេង​ជំទង់​អាយុ​ពី ១៦ ដល់ ១៩​ឆ្នាំ ឆាប់​ស្លាប់ មុន​ពេល​ដល់​អាយុ ៥០ ឆ្នាំ ដោយ​សារ​ជំងឺ​ផ្សេងៗ។

ស្រប​នឹង​ការ​សិក្សា​ខាង​លើ អ្នក​នាំពាក្យ​ឲ្យ​មូលនិធិ​បេះដូង​អង់គ្លេស​និយាយ​ថា “ភាព​រឹងមាំ​នៃ​រាងកាយ​ជា​មួយ​នឹង​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា វា​អាច​ការពារ​ក្មេងៗ​មិន​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​នា​ពេល​ក្រោយ​ក្នុង​ជីវិត​ពួកគេ ពោល​គឺ​មាន​សុខភាព​ល្អ​ទាំង​រាងកាយ និង​ផ្លូវ​ចិត្ត”។ លោក Stephen Evans ក៏​បាន​គូស​បញ្ជាក់​ដូច​គ្នា​ដែរ​ថា ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ថា ការ​ហាត់​តំឡើង​សាច់​ដុំ​កាន់​ខ្លាំង អាច​ពន្យារ​អាយុ​ជីវិត​អ្នក​ឡើយ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ការ​ស្រាវជ្រាវ៖ ឆាប់​ស្លាប់​ពាក់​ព័ន្ធ​នឹង​សុខភាព​សាច់ដុំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: