ធ្លាប់​ដឹង​ឬ​អត់​ថា​ Ronaldo កើត​ចេញ​ពី​ត្រកូល​ក្រីក្រ​

គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ពី​ឈ្មោះ​ Cristaino Ronaldo ដែល​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Real Madrid នា​ពេល​បច្ចុប្បន្ន​យ៉ាង​ច្បាស់​ ហើយ​យើង​តែង​តែ​ឃើញ​ភាព​អស្ចារ្យ​របស់​គេ​ដោយ​រូប​គេ​មាន​ឡាន​ទំនើបៗ​ជិះ​និង​មាន​ផ្ទះ​ដ៏​ធំ​ស្កឹម​ស្កៃ​ នឹង​ប្រាក់​កម្រៃ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​ ប៉ុន្តែ​យើង​ប្រហែល​ជា​មិន​ដឹង​ថា​ជីវិត​របស់​គេ​ធ្លាប់​ជួប​ជីវភាព​លំបាក​ប៉ុនណា​នោះ​ទេ​ ។

Ronaldo ដែល​មាន​ឈ្មោះ​ពេញ​ថា​ Cristaino Ronaldo Dos Santos Aveiro បាន​កើត​នៅ​ក្នុង​ទីក្រុង​ San Antonio ដែល​ស្ថិត​នៅ​ក្នុង​ប្រជុំ​កោះ​ Madiera ក្នុង​ប្រទេស​ព័រទុយហ្គាល់​ ដោយ​រូប​គេ​មាន​បង​ប្អូន​៤​នាក់​ហើយ​រូប​គេ​គឺ​ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​ម្ដាយ​ឈ្មោះ​ថា​ Dos Santos Aveiro ដែល​ធ្វើ​ជា​ចុងភៅ​ និង​ឪពុក​មាន​ឈ្មោះ​ថា​ Jose Dinis Aveiro ដែល​ជា​អ្នក​ថែ​សួន​ ។

Roanldo បាន​រៀប​រាប់​អំពី​ជីវភាព​ដ៏​លំបាក​របស់​គ្រួសារ​គាត់​ដោយ​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​តូច​មួយ​ហើយ​គាត់​ត្រូវ​ចែក​បន្ទប់​របស់​គាត់​ជាមួយ​ម្ដាយ​និង​បង​ស្រី​ពីរ​នាក់​ទៀត​ ហើយ​ក្នុង​សម្ភាសន៍​មួយ​​ Ronaldo បាន​និយាយ​ថា​ការ​លំបាក​ទាំង​នោះ​ដែល​ជំរុញ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ​ ។ គួរ​រំលឹក​ថា​ Ronaldo ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សាលា​នៅ​អាយុ​១៤ឆ្នាំ​បន្ទាប់​ពី​រូប​គេ​បាន​គប់​កៅអ៊ី​ទៅ​គ្រូ​បង្រៀន​មួយ​រូប​ដែល​បាន​មើលងាយ​គេ​ ។

Ronaldo បាន​ចូល​ហ្វឹក​ហាត់​បាល់ទាត់​ដំបូង​ក្នុង​វ័យ​៨ឆ្នាំ​ជាមួយ​នឹង​ក្លឹប​ Andorinha បន្ទាប់​មក​រូបគេ​ក៏​ផ្លាស់​ទៅ​ក្លឹប​ Nacional មុន​ពេល​ដែល​រូប​គេ​បាន​ចាប់​ផ្ដើម​សាង​កេរ្ដ៍​ឈ្មោះ​ល្បីល្បាញ​ជាមួយ​ក្លឹប​ Sporting Lisbon ដែល​បាន​ចាប់​ផ្ដើម​កែ​ប្រែ​ជីវិត​របស់​គាត់​ឲ្យ​បាន​ប្រសើរ​ឡើង​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ធ្លាប់​ដឹង​ឬ​អត់​ថា​ Ronaldo កើត​ចេញ​ពី​ត្រកូល​ក្រីក្រ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: