ពាក្យ​ចចាម​អារាម​ដែល​ថា​ CL ណាត់​ជួប​គ្នា​ដោយ​សម្ងាត់​ជាមួយ​ Mino ត្រូវ​ផលិត​កម្ម​ YG Entertainment បដិសេធ​ចោល

​ផលិត​កម្ម​ YG Entertainment បាន​ចេញ​មុខ​ច្រាន​ចោល​នូវ​ពាក្យ​ចចាម​អារាម​ដែល​និយាយ​ថា​តារា​ចម្រៀង​ពីរ​រូប​របស់​ផលិត​កម្ម​របស់​ខ្លួន​គឺ​ CL របស់​ក្រុម​ 2NE1 នឹង​ Song Mino របស់​ក្រុម​ The Winner បាន​ណាត់​ជួប​គ្នា​ដោយ​សម្ងាត់​ ។

ពាក្យ​ចចាម​អារាម​ទាំង​នោះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ Kookmin Daily ដែល​បាន​បញ្ចេញ​រូបភាព​ CL នឹង​ Mino ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​តែ​មួយ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​បាន​បញ្ជាក់​ថា​ពួក​គេ​ទាំង​ពីរ​បាន​ប្រើ​សម្ភារៈ​ផ្សេង​ដូចជា​ទូរស័ព្ទ​ឬ​ក៏​ខ្សែ​ដៃ​ដូចគ្នា​ជា​ដើម​ ។

ទោះ​យ៉ាង​ណា​ខាង​ផលិត​កម្ម​ YG Entertainment បាន​បំភ្លឺ​ថា​រឿង​រ៉ាវ​ទាំង​នោះ​គឺ​ជា​រឿង​មិន​ពិត​ហើយ​រូប​ភាព​ដែល​បង្ហាញ​ទាំង​នោះ​គឺ​គ្រាន់​តែ​ការ​កាត់​ត​តាម​រយៈ​ Photoshop តែ​ប៉ុណ្ណោះ​ ។

ប្រភព ៖​ 
ប្រែសម្រួល ៖ វិចទ័រ


  • ពាក្យ​ចចាម​អារាម​ដែល​ថា​ CL ណាត់​ជួប​គ្នា​ដោយ​សម្ងាត់​ជាមួយ​ Mino ត្រូវ​ផលិត​កម្ម​ YG Entertainment បដិសេធ​ចោល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: